Kim Panha:
ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវចោរបើកទ្វាររថយន្តរបស់គាត់យកកាបូបដែលនៅក្នុងកាបូបនោះមានលុយចំនួន១០០០ដុល្លាទូរសព្ទដៃ៣គ្រឿងកាតធនាគារ៣និងអត្តសញ្ញាណប័ណ្ណ១។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧ស្ថិតតាមផ្លូវវេងស្រេងភូមិចោមចៅសង្កាត់ចោមចៅខណ្ឌ
ពោធិ៍សែនជ័យរាជធានីភ្នំពេញចំណុចទល់មុខក្រុមហ៊ុនក្រោន។
ស្ត្រីរងគ្រោះឈ្មោះព្រំ គន្ធីអាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅបុរីលឹមឈាងហាក់ភូមិកន្ទោកខាងជើងសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានស្រុកកំណើតសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ប្រភពពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានបើករថយន្តតាមបណ្តោយផ្លូវវេងស្រេងពីរង្វង់មូលចោចៅទៅស្ទឹងមានជ័យលុះមកដល់ចំកើតហេតុកូនរបស់ស្ត្រីរងគ្រោះបានរាកបត់ជើងខណៈនោះគាត់ក៏បានឈប់រថយន្តលាងគូតកូនស្រប់តែចោរមានគ្នា២នាក់ជិះម៉ូតូសង់កូរេមិនចាំស្ស្លាកលេខបើកទ្វាររថយន្តយកកាបូបនិងទូរសព្ទហើយជិះម៉ូតូគេចខ្លួនបាត់។
ទ្រព្យសម្បត្តិដែលមាននៅក្នុងកាបូបមានលុយ១០០០ដុល្លាទូរសព្ទសាំស៊ុង១គ្រឿងទូរសព្ទអាយហ្វូនសិច១គ្រឿងទូរសព្ទហូវេ១គ្រឿងអត្តសញ្ញាណប័ណ្ណ១លិខិតឆ្លងដែន១និងកាតធនាគារចំនួន៣សន្លឹកផងដែរ។
ក្រោយពីកើតហេតុស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោចៅដើម្បីឱ្យសមត្ថកិច្ចវែកមុខរកមុខសញ្ញាដើម្បីប្តន់ទារទោសតាមច្បាប់៕



































