VIDEOអតីតយុទ្ឋជនបានទទួលផ្ទះមួយខ្នង និងជាផ្ទះលើកទី២៧ អំណោយសម្តេចតេជោ ហ៊ុន សែន

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំ ក្រុមការងារចុះផ្តល់ផ្ទះមួយខ្នងដល់ អតីតយុទ្ឋជន ដែលមានជីវភាពក្រីក្ររ ខ្វះទីជម្រកស្នាក់នៅ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អំណោយ​ផ្ទះមួយ​ខ្នង ដែលជាខ្នងផ្ទះលើកទី២៧ តាមរយះសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ធំ ។

លោក ម៉ា គឹមយុង អាយុ65ឆ្នាំ រស់នៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួល ផ្ទះសាងសង់ផ្ទាល់ដី រៀបឥដ្ឋខាងក្រោម ក្រាលការ៉ូបាត ទំហ៊ុ 5×6 ម៉ែត្រ ដែលត្រូវចំណាយក្នុងការសាងសង់អស់ទឹកប្រាក់ 4.980.000រៀល កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ ២០១៧ តាមរយះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត ព្រមទាំង ក្រុមការងារអតីតយុទ្ធជនស្រុក ក្នុងនោះ​ក្រុមការងារបាន​ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនគាត់បន្ថែមនូវ អង្ករ ២៥គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ត្រីខ ១យួរ ស៊ីម៉ងត៍​ ៥​ បេ​ និង ថវិកាចំនួន ១០០,០០០រៀល ។

លោក ម៉ា ​គឹម​យុង​ ក្នុង​សម័យ​សង្គ្រាម​  ធ្លាប់​ធ្វើ​ជាប្រធានកងអនុសេនាធំ​ A3 (អាបី)​ ហើយ​បន្ទាប់​មក​ធ្វើ​ជាអធិការរងស្រុកកំពង់ស្វាយ​ ​ បច្ចុប្បន្នជាជន​ពិការជើង  ដើរមិនបានឆ្ងាយ​ ហើយមានជម្ងឺប្រចាំកាយផងដែរ ​ក្រុមគ្រួសារអតីតយុទ្ធជន បានជូនពរ​សម្តេចតេជោ​ហ៊ុន ​សែន​ និងសម្តេចគិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ឲ្យទទួល បានភាពជោគជ័យ ក្នុងអណត្តិថ្មីនេះ ដើម្បីដឹកនាំនាវាសន្តិភាព ទៅរកភាពរីកចំរើនបន្តទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍​ថា អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកំពង់ធំ កំពុងតែត្រូវបានដោះស្រាយ ហើយមួយចំនួនទៀតកំពុងតែ ដុតដៃដុតជើងមមាញឹក ក្នុងការចុះធ្វើបច្ចុប្បន្នភាព ពីអតីតភាព ពីជីវភាពរស់នៅ ហើយបានរាយការជូន ឯកឧត្តម​គន់ ​គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  ដើម្បីដោះស្រាយផ្ទះជូន អតីតយុទ្ធជនជាបន្តបន្ទាប់ និងបានចាត់ទុកអតីតយុទ្ធជន ជាវរៈបុរសស្នេហាជាតិ មានបុណ្យគុណចំពោះប្រទេសជាតិ ហើយអាជ្ញាធរទាំងអស់ នៅតាមមូលដ្ឋានត្រូវផ្តល់ ការជឿជាក់ និងទំនុកចិត្ត ទាំងការមើលថែរ​ដូច​បងដូចប្អូន ដូចម៉ែដូចឪ ដោយមានការផ្សារភ្ជាប់ចំណងមិត្តភាពជាមួយ ក្រុមគ្រួសារអតីតយុទ្ធជនឲ្យមានភាពកក់ក្តៅ ។

                 ដោយ   ប៊ុន  រដ្ឋា