បុរសម្នាក់មានជំងឺសរសៃប្រសាទប្រចាំកាយអារកសម្លាប់ ខ្លួនរហូតដល់បាត់បង់ជីវិត

0

(ខេត្តកណ្តាល) បុរសម្នាក់អារកខ្លួនឯងររហូតដល់បាត់បង់ជីវិត កាលពីថ្ងៃទី១៩.០២.២០១៧ វេលាម៉ោង២៣h៣០នាទីនៅចំណុច លើផ្ទះ ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល​ បុរសដែរអារកសម្លាប់ខ្លួនមាន

ឈ្មោះ ស៊ុន មូស្លីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម មុខរបរនៅផ្ទះ មានជំងឺសរសៃប្រសាទប្រចាំកាយ ។

​​​​ តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថាះ
នៅវេលាម៉ោងខាងលើជនរងគ្រោះនៅផ្ទះជាមួយម្តាយនិងប្អូនស្រី តាមការបញ្ជាក់របស់ម្តាយជនរងគ្រោះ ឈ្មោះឡោះ រ៉ូម៉ាស់ អាយុ៦០ឆ្នាំ ជាម្តាយបង្កើត ថា៖ នៅថ្ងៃកើតហេតុនេះ ជនរងគ្រោះមានអាការៈ ជំងឺសរសៃប្រាសាទធ្វើទុក ដូចថ្ងៃមុនៗដែរ ហើយជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀនផង ។ នៅពេលកើតហេតុគាត់ឃើញជនរងគ្រោះ ជាកូនយកកាំបិតចិតបន្លែ ចុងស្រួច កំពង់អង្គុយអារ.កខ្លួនឯងរហូត អារដៃនិងបំពង់ក គាត់ក៏បានស្រែកហៅអ្នកជិតខាងមកជួយតែពេលនោះជនរងគ្រោះបានអារដាច់បំពង់.ក ស្លាប់បាត់ទៅហើយ ។

-ក្រោយពីបានទទួលព័ត៌មាន កម្លាំងផ្នែកបច្ចេកទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ មេភូមិ ម្តាយជនរងគ្រោះនិងគ្រូពេទ្យបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ពុំមានស្លាកស្នាមដែលសង្ស័យថាជាករណីអ្វីផ្សេងទៀតឡើយ ជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតអារ.ក ខ្លួនឯងស្លាប់ ប្រាកដមែនមន្ត្រីជំនាញបានប្រគល់សពជូនទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយ ណូ​ ចាន់ណ