VIDEO អតីតយុទ្ធជនជាជនពិការបានទទួលផ្ទះមួយខ្នងជាអំណោយរបស់សម្តេចតេជោហ៊ុន សែន 

0

កំពង់ធំៈ នេះជាខ្នងផ្ទះលើកទី២៨ ដែលបានផ្តល់ជូនអតីយុទ្ធជន ជាជនពិការរស់នៅក្នុងខេត្តកំពង់ធំ និងជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់ដល់ក្រុមគ្រួសារអតីតយុទ្ធជន តាមរយះសមាគមអតីតយុទ្ធជនខេត្ត ដើម្បីសាងសង់ ជូនក្រុមគ្រួសាររបស់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រលំបាក់។

ឯកឧត្តម  សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងថា អតីតយុទ្ឋជនគឺជាអ្នក មាន គុណបំណាច់ចំពោះប្រទេសជាតិ អតីតយុទ្ឋជនបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីមាតុភូមិ​ អតីត​យុទ្ធ​ជនគឺជាអ្នករួមចំណែកធ្វើឲ្យប្រទេសជាតិមានសន្តិភាព ដូច្នេះយើងមិនអាច បំភ្លេចនូវគុណូបការះ នេះបានទេ ទើបថ្ងៃនេះបានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានបន្តចុះទៅប្រគល់ផ្ទះមួយខ្នងទៀត ដែលជាផ្ទះខ្នងទី២៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ឋជនពិការ។

អតីតយុទ្ធជន និងជាជនពិការបានទទួលផ្ទះមួយខ្នង រួមទាំងគ្រឿងឧបភោគបរិភោគ មានឈ្មោះ ចាន់ ញ៉ឹប រស់នៅភូមិពោន ឃុំគគីរធំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់ចាម​ មានទំហំ៤ គុណ៦ ម៉ែត្រ ចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ 4.850.000រៀល និងបានផ្តល់ជូនបន្ថែម អង្ករ ២៥ គីឡូក្រាម មីយើងមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ២ យួរ និងថវិកាចនួន ១៥០,០០០០រៀលនៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ ២០១៧ នៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ ២០១៧។

ឯកឧត្តម ឧត្តសេនីយ៍ត្រី សោម ស៊ុន បានធ្វើការណែនាំ ដល់ក្រុមគ្រួសារអតីតយុទ្ធជន ជឿលើការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ជឿលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងមានភាពស្មោះត្រង់ សាមគ្គីគ្នាបន្តទៀត ដើម្បីជាតិមាតុភូមិ ជាពិសេសសម្តេចបានមើលឃើញពីសុខទុក្ខរបស់បងប្អូន​ប្រជា​ពលរដ្ឋអតីតយុទ្ធជន ដែលបានខិតខំបំរើជាតិកន្លងមក ហើយនឹងជួយគាំទ្រនូវការខ្វះខាត និងបញ្ហាដែលជួប ការលំបាក ដោយមិនទុកឲ្យនៅឯកការដោយគ្មានការអើពើនោះទេ។

ដោយ  ប៊ុន  រដ្ឋា