តូយ៉ូតាសំប៉ែតខោកតូយ៉ូតាសំបែ៉តដូចគ្នារួចបុកបង្គោលភ្លើង:ស្លាប់១ របួសធ្ងន់ ៣,តែកុងរត់បាត់

0

ឃិន គន្ធា:. បន្ទាយមានជ័យ:
រថយន្តតូចម៉ាកតូយ៉ូតាកាលីហ្វនីញ៉ាសំប៉ែត១គ្រឿងដែលអ្នកបើកបរក្នុងសភាពស្រវឹងបានទៅបុកគូទតូយ៉ូតាសំបែ៉តប្រភេទដូចគ្នាបង្កអោយខ្លួនឯងស្លាប់១ របួសធ្ងន់ ៣នាក់ ហើយតែកុងនោះរត់គេចបាត់ខ្លួនបាត់ទាំងរបួសជាប់ខ្លួន។
អ្នកឆ្លើយឆ្លងព៍ត័មាននិងសាក្សីផ្សេងទៀតប្រាប់នៅព្រលប់ថ្ងៃទី២០កុម្ភ:ថា: គ្រោះថ្នាក់នោះកើតឡើងនៅម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២០កុម្ភ:ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ម្តុំសាលាក្រហមក្នុងភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
រថយន្តបង្ក ហើយក្លាយជារងគ្រោះនោះម៉ាកតូយ៉ូតាកាមរីកាលីហ្វនីញ៉ាសំបែ៉តពណកណ្តុរប្រមេះឆ្នាំ១៩៩១ ពាក់ស្លាកលេខភ្នំពេញ២G ០៣២០ អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះបានគេចខ្លួន។រថយន្តបង្កបានខូចខាតធ្ងន់ធ្ងរ។ឯរថយន្តរងគ្រោះដែលមានមនុស្ស៤នាក់ជិះ បានខូចខាតស្រាល ហើយឃើញសភាពបែបនេះក៏បើកស្រូតគេចខ្លួនទៅ។
រថយន្តបើកបរពីទិសកើតទៅលិចស្រនទិសរថយន្តដូចគ្នា ហើយបុកគូថពីក្រោយពេញទំហឹងបង្កអោយរថយន្តបង្កទៅជារងគ្រោះក្រឡាប់ខ្ទាតចេញពីថ្នល់ ហើយឆ្កួតចេញមនុស្ស៥នាក់រដូករណែល។ក្នុងនោះម្នាក់ឈ្មោះខាត់ សុវណ្ណ ភេទប្រុសអាយុខ្ទង់៤០ឆ្នាំ បានស្លាប់ភ្លាមៗ ៣នាក់ទៀតរងរបួសធ្ងន់និងអ្នកបើកបររបួសស្រាលបានតរត់គេចខ្លួនទាំងមិនទទួលខុសត្រូវនិងមនោសញ្ចេតនាមិត្តភក្តិរួមដំណើរ។អ្នករងរបួសធ្ងន់ម្នាក់គេស្គាល់ថា សៅ បោន ភេទប្រុសអាយុជាង៤០ឆ្នាំ ។អ្នកទាំងនេះជាជាងផ្សាដែក។
ពោលគឺសាក្សីថា អ្នកបើកបរនិងអ្នករួមដំណើរជាមិត្តភក្តិទំនងជាទើបចេញពីពីធីផឹកសីុស្រវឹងជោគជាំ។
សមត្ថកិច្ចនៅកុងត្រូលគយចល័តខេត្តបន្ទាយមានជ័យនៅសាលាក្រហមនិងសាក្សីបានទាក់ទង់រកក្រុមសង្គ្រោះជីវិតមនុស្សជាបន្ទាន់ មុនហៅនគរបាលឬសមត្ថកិច្ចជំនាញមកវាស់វែង ពិនិត្យទីតាំងនិងមធ្យោបាយដើម្បីរកខុសត្រូវ។
យើងនឹងបន្តតាមដាន ហើយបញ្ជាក់អត្តសញ្ញាណរថយន្ត និងមនុស្សពាក់ព័ន្ធតាមក្រោយទៀត៕ដោយ:ឃិន គន្ធា