ធឿន ស៊ុបព្រី:
ខេត្តព្រះសីហនុ-:(បន្ថែម) នៅវេលាម៉ោង១០នឹង០០នាទីថ្ងៃទី២១ ០២ ២០១៧ នៅចំនុចក្រុមទី០៤ ភូមិ០៤ ឃំុអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាមដងវិថីសម្តេចហ៊ុន សែន ចន្លោះគីឡីម៉ែត្រលេខ ០៨នឹង០៩ កំលាំងជំនាញកោសលវិច្ច័យស្នងការខេត្តព្រះសីហនុបានធ្វើការពិនិត្យលើសាកសពមិនស្គាល់អត្តសញ្ញាណត្រូវបានគេយកមកទំលាក់ចោលនៅចំនុចដូចរៀបរាប់ខាងលើ។
សាកសពត្រូវបានគេរំុថង់ប្លាស្ទិកចំនួន០៤ជាន់មានសភាពហើមរលួយភេទប្រុសកំពស់០១/៧២ ជាជនជាតិ ចិន អាយុប្រហែលជាង30ឆ្នាំស្លៀកខោខ្លីព័ណក្រហមឆ្នូតខៀវអត់អាវត្រូវគេចងដៃទាំងពីរមកខាងមុខភ្ជាប់ជាមួយកជើងខ្បាលរុមថង់ប្លាស្ទិកមួយ
ជាន់នឹងរំុអាវព័ណសផ្កាដៃវែងមួយនឹងខ្មៅចំនួន០១ថែមរំុថង់ប្លាស្ទិកមួយជាន់ទៀតនឹងយកខ្សែលួសរឹតករយ៉ាងណែន។
នៅលើសាកសពពិនិត្យឃើញត្រូវគេចាក់នឹងកាំបិតចំដើមដៃ០១កាំបិតនឹងកែងដៃ០១កាំបិត។
តាមការសន្និដ្ធាន;ករណីខាងលើនេះពិតជាករណីឃាតកម្មនៅកន្លែងផ្សេងហើយយកសាកសពមកទំលាកចោលនៅចំនុចខាងលើ។
ការចុះពិនិត្យចប់នៅវេលាម៉ោង១១នឹង៣៥នាទីថ្ងៃដដែល។ហើយសាកសពត្រូវបានកប់នៅកន្លែងដដែល។



































