Kim Panha:
ភ្នំពេញ៖ យុវជនម្នាក់មានបំណងចង់ចូលទៅកាន់ មណ្ឌលបន្សាបគ្រឿងញៀន
ក្រោយពេលដែលផឹកស្រា ស្រវឹងហើយត្រូវបាន មិត្តភក្ដិនាំចូលទៅកាន់ផ្ទះសំណាក់មួយកន្លែង រួចបានបង្ខំឲ្យខ្លួនប្រើប្រាស់គ្រឿងញៀន អស់ពេញមួយយប់ លុះក្រោយពេលប្រើរួច
រូបគេហាក់មានអារម្មណ៏ ខុសប្លែកពីពេលធម្មតា ដែលជាក្ដីបារម្ភ មួយសម្រាប់សុខភាពខ្លួនឯង ហើយខ្លាចខ្លួនឯងញៀនថ្នាំ ខូចអនាគត ជាពិសេសខ្លាចឪពុកម្ដាយដឹងវាយដំ ទើបសម្រេចចិត្តរកការអន្តរាគមន៏ពីសំណាក់នគរបាល ឲ្យជួយនាំខ្លួនទៅ ដាក់នៅមណ្ឌលបន្សាបគ្រឿង ញៀនណាមួយ។ ទើបធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានធ្វើឲ្យនគរបាលមានការភ្ញាក់ផ្អើល និងសសើរពីភាពក្លាហានរបស់គេផងដែរ។
យុវជនរូបនោះ ឈ្មោះភន សំប៊ែរ អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើងមានទីលំនៅក្នុងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត និងស្នាក់នៅក្នុងភូមិបឹង បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពេលទៅដល់ប៉ុស្ដិ៍ចោមចៅ យុវជននោះបានប្រាប់ឲ្យនគរបាលដឹងថា នៅវេលាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ខ្លួនបានទៅផឹកស៊ីជុំគ្នាជាមួយមិត្តភក្ដិ៧នាក់ទៀត នៅជិតផ្ទះជួលដែលខ្លួនស្នាក់នៅនោះដែរ លុះក្រោយពេលផឹកស្រវឹង មិត្តភក្ដិម្នាក់ក្នុងចំណោម៧នាក់នោះ បាននាំខ្លួនដើរលេងបន្ទាប់មក បាននាំចូល ទៅក្នុងផ្ទះសំណាក់មួយ ដែលខ្លួនមិនស្គាល់ថាផ្ទះសំណាក់នោះឈ្មោះអ្វី ហើយមានទីតាំងស្ថិតនៅកន្លែង ណានោះឡើយ។ពេលចូលទៅដល់ក្នុងផ្ទះសំណាក់មួយនោះ មិត្តភក្ដិខាងលើនោះបានបង្ខំឲ្យខ្លួនប្រើប្រាស់ គ្រឿងញៀន ហើយខណៈនោះខ្លួនមិនព្រមទេ ប៉ុន្តែត្រូវជននោះសំឡុត ហើយដោយខ្លាចចេញមកវិញ ត្រូវជននោះហៅគ្នីរគ្នាវាយធ្វើបាប ទើបខ្លួនសម្រេចជក់គ្រឿងញៀននៅក្នុងផ្ទះសំណាក់នោះ ដោយប្រើប្រាស់ អស់ជាច្រើន៕



































