កំពង់ធំ. យុវជន១០នាក់ត្រូវបានឃាត់ខ្លួន ខណះពេលដែលធ្វើសកម្មភាព ជួញដូរ និងសេពគ្រឿងញៀន ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនបាននៅក្នុងស្ទឹងសែន ក្រោមការដឹកនាំបញ្ជាដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ។
កិច្ចសហការប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនយុវជនទាំង អស់១០នាក់ ក្នុងនោះមានអ្នកសេពគ្រឿងញៀនចំនួន8នាក់. ក្នុងនោះមានអ្នកចែកចាយចំនួន២នាក់ នឹងរឹបអូសបាន ថ្នាំញៀន៦កញ្ចប់ ជនសង្ស័យ ទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនមកតុលាការតាមនិតិវិធីនៃច្បាប់។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានកោតសរសើរចំពោះការអនុវត្តច្បាស់របស់ សមត្ថកិច្ច តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ទប់ស្កាត់ ការពារបង្រ្កាបការជួញដូរ និងចែកចាយគ្រឿងញៀន បានធ្វើឲ្យលទ្ធផលទទួលបានផ្លែផ្កាល្អប្រសើរ បានធ្វើឲ្យបញ្ហាគ្រឿងញៀនមឆនការថយចុះ ក្នុងនោះដែរលោក បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ចូលរួមទប់ស្កាត់ ណែនាំកូនចៅកុំឲ្យមានការពាក់ព័ន្ឋនឹងគ្រឿងញៀន ព្រោះគ្រឿងញៀនវាបានបំផ្លាញអនាគត់ សិស្ស និងកូនៗជាទីស្រឡាញ់របស់លោកអ្នក ។
ដោយ បុ៑ន. រដ្ឋា.



































