កំពង់ធំៈ ដោយតំម្រូវការចាំបាច់ ក្នុងការងាររដ្ឋបាល នៃអង្គភាពវរសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការងាររក្សាទុកនូវទិន្ន័យ ក៏ដូចជាការងារឯកសារនានា ដើម្បីឲ្យមានសុវត្តិភាពល្អ និងឆាប់រហ័ស តាម សម័យទំនើប គឺចាំបាច់ត្រូវបាន គ្រឿងអីឡិចត្រូនិច ដើម្បីជួយការងារឲ្យបានឆាប់រហ័ស។
ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកគ្រឿង កុំព្យួទ័រមួយគ្រួយ រួមទាំងម៉ាស៊ីនព្រឺនឯកសារមួយគ្រឿង មកផ្តល់ជូនដល់លោក វរសេនីយ៍ទោ ថន ស៊ីសក្កា មេបញ្ជាការវរសេនាតូចលេខ១ នៅ វេលាម៉ោង៨,០០នាទីព្រឹកថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ ២០១៧ រួមនឹងថវិកាចំនួន ១លានរៀល ដែលមានទីតាំងនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការជូនម៉ាស៊ីកុំព្យួទ័រ ដើម្បី ប្រើប្រាស់ក្នុងអង្គភាពសមស្របតាមការរីកចម្រើនថ្មីនាសម័យសម្តចតេជោ ហ៊ុន សែន ក្នុងការប្រើប្រាស់វិស័យព័ត៌មានវិទ្យា ដោយឡែកថវិកាចំនួនមួយលានរៀល គឺជួយឧបត្ថម្ភក្នុងការកសាងអង្គភាព។
លោកវរសនីយទោ ថនស៊ី សក្តា មេបញ្ជាការវរសេនាតូចេលខ១នៃតំបន់សឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដោះស្រាយការលំបាកគ្រប់យ៉ាង របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដូចជាការដោះស្រាយជីវភាព ការខ្វះខាតរបស់គ្រួសារយោធិន ទាំងគ្រឿងឧបភោគបរិភោគ ព្រមទាំងជម្រកស្នាក់នៅបានល្អប្រសើរ។
ដោយ ប៊ុន រដ្ឋា



































