ព្រះវិហារ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទក្នុងខេត្តព្រះវិហារ ដឹកនាំដោយ ហោ គីមឡុង អនុប្រធានមន្ទីសាធារណការ នឹងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងមន្ត្រីបច្ចេកទេស និងមានការចូលរួមសហការពីកងកម្លាំងកងរាជអាវុធហត្ថខេត្ត កងកម្លាំងស្នងការនគរបាលខេត្ត ដើម្បីចុះអប់រំផ្សព្វផ្សាយណែនាំ ដល់ម្ចាស់យានយន្ត ដើម្បីអោយភ្ញាក់រលឹកធ្វើ
ការកែតម្រូវលក្ខណបច្ចកទេសយានយន្តរបស់ខ្លួន ឲ្យស្របតាមការកំណត់ដែលមានចែងក្នុងច្បាប់ និងចុះចាប់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
ការចុះប្រតិបត្តិការនេះ ស្ថិតនៅលើផ្លូវជាតិលេខ ៦២ ស្ថិតកនុងភូមិរមណីយ៍ ស្រុករវៀង ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាលទ្ធផល ក្រុមការងារសម្រេចចាប់ឃាត់រថយន្តបានចំនួន ៨១គ្រឿង ក្នុងនោះ ៖
-អប់រំ និងធ្វើកិច្ចសន្យា ចំនួន ០៨គ្រឿង
-ពុំមានឯកសារគ្រប់គ្រាន់១៧គ្រឿង
-រថយន្តត្រឹមត្រូវតាមច្បាប់៤៨គ្រឿង
-រថយន្តសាំញ៉ុង០៦គ្រឿង
-ក្រុមការងារចាប់កាត់ទ្រុង ចំនួន ០២គ្រឿង 
និងក្រុមការងារក៏បានចុះធ្វើការអប់រំ និងត្រួតពិនិត្យឡើងវិញនូវយានដ្ឋានជួសជុលកែឆ្នៃយានយន្ត ដែលមានទីតាំងក្នុងក្រុងព្រះវិហារ ផងដែរ។ ហើយការត្រួតពិនិត្យរថយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេសនេះ គឺធ្វើឲ្យម្ចាស់យានយន្តទាំងនេាះចូលរួមគោរច្បាប់ទាំងអស់គ្នា ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ៕
ដោយ មាន វណ្ណតារា




































