កំពង់ធំៈ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននាំយកវិទ្យុទាក់ទង ចំនួន១៤គ្រឿង ប្រគល់ ជូនអធិការក្រុងស្ទឹងសែន សម្រាប់ចែកជូនដល់បណ្តាប៉ុស្តិ៍រដ្ឋបាល ដើម្បីការពារសន្តិសុខ និងធ្វើការទំនាក់ទំនង ការពារសុវត្តិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។
ពិធីប្រគល់វិទ្យុទាក់ទង ត្រូវបានប្រគល់ជូន លោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន ចំនួន១៤គ្រឿង នៅព្រឹកថ្ងៃទី២៣ខែកុម្ភះ ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងគោលបំណងនៃការចែកវិទ្យុទាក់ទងនេះ គឺជាការងារ ងាយស្រួល ក្នុងការផ្តល់ព័ត៌មានអន្តរាគមន៍ និងការងារសន្តិសុខ បានឆាប់រហ័ស ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ អាចប្រើប្រាស់ជំនួសទូរស័ព្ទដៃកាត់បន្ថយការចំណាយ ម្យ៉ាងទៀត អាចទប់ស្កាត់បទល្មើសបានទាន់ពេលវេលា ទាន់សភាពការណ៍ផងដែរ។
លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានមានប្រសាសន៍ថាក្នុងនាមលោកជាអធិការ តំណាងអោយសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ក្នុងក្រុងស្ទឹងសែន ខ្ញុំសូមថ្លែងអំណរអរគុណ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំដែលបានប្រគល់វិទ្យុទាក់ទង ជូនដល់អង្គភាពប៉ុស្ដិ៍នគរបាលទាំង៨ក្នុងខេត្តកំពង់ធំដើម្បីអោយ យើងខ្ញុំងាយស្រួលក្នុងការធ្វើការទំនាក់ទំនងគ្នាក្នុងកិច្ចសហការគ្នាផ្ដល់ពត័មាននិងការបង្រ្កាប់បទល្មើស ផ្សេងៗស្របតាមគោលការភូមិឃុំ មានសុវត្ថិភាព របស់ ប្រមុខរាជរដ្ឋាភិបាល៕
លោក អ៊ិត សុធា បានមានប្រសាសន៍ថា ការផ្តល់វិទ្យុដល់បណ្តាប៉ុស្ត៍នគរបាល គឺជាការងារទំនាក់ទំនងគ្នាក្នងអង្គភាពបានរហ័ស និងសំណូមពរឲ្យ ប្រើប្រាស់មានវិជ្ជាជីវៈ មានវិន័យនិងសេចក្តីថ្លៃថ្នូរ ក្នុងអង្គភាព ប្រើប្រាស់ដោយមានការទទួលខុសត្រូវ យោគយល់លើកលេងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីចៀសវាងការនិយាយស្តីដោយគ្មានប្រយោជន៍ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម និងអ្នកដ៏ទៃ ត្រូវគោរពវិន័យជាកងកម្លំាង ជាគំរូដល់ប្រជាពលរដ្ឋ មិនត្រូវជេរគ្នា ចាក់ចំរៀង ឬរឿងអាសអាភាស ដែល ធ្វើឲ្យខូចកិត្តិយស់របស់អង្គភាព ។
ដោយ ប៊ុន រដ្ឋា




































