VIDEO ពិធីផ្សព្វផ្សាយប្រសាសន៏សម្តេចតេជោ ហ៊ុន សែន ស្តីពីមីក្រូហិរញ្ញវត្ថុជាបស់ឯកជន មិនមែនជារបស់រដ្ឋ

0

កំពង់ធំៈ កន្លងមកប្រជាពលរដ្ឋទូទាំងប្រទេស បានយល់ច្រឡំ ថាស្ថាប័នមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ ថែមទាំងមានប្រជា​ពលរដ្ឋជាច្រើន និយាយតៗគ្នាថា ជំពាក់លុយរដ្ឋ  តែការពិតប្រជាពលរដ្ឋទាំងនោះបានទៅខ្ចី លុយស្ថាប័នក្រូហិរញ្ញវត្ថុ ដែលជាកម្មសិទ្ធរបស់ឯកជន ដោយមិនមានការពាក់ព័ន្ឋនិងរាជរដ្ឋាភិបាលទាលតែសោះ ទើបសម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីប្រកាស់ជាផ្លូវការយ៉ាងទូលំទូលាយ តាមប្រព័ន្ឋផ្សព្វផ្សាយគ្រប់យ៉ាង ដើម្បីដោះស្រាយ ចម្ងល់ដែលបានឆ្ងល់និងយល់ច្រឡំមកយូរ  ដោយមានន័យខ្លឹមសារថា  ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេស  ជារបស់ឯកជន ដោយមិនមែនជារបស់រដ្ឋនោះទេ  ដោយលើកលែងតែស្ថាប័នធនាគារជាតិកាណាឌីយ៉ា និងធនាគារអភិវឌ្ឍន៍ជនបទ។

ពិធីប្រជុំផ្សព្វផ្សាយប្រសាសន៏សម្តេចតេជោ ហ៊ុន សែន ស្តីពី មីក្រូហិរញ្ញវត្ថុជាបស់ឯកជន មិនមែនជារបស់រដ្ឋ ត្រូវបាន ធ្វើឡើងនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាល្ងាចថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ ២០១៧ ដល់នាយទាហាន នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដើម្បីឲ្យពាំនាំយកទៅផ្សព្វផ្សាយបន្តនៅអង្គភាពរបស់ខ្លួន  ឲ្យបាន យល់ជ្រាប់ពី ស្ថាប័នមីក្រូហិរញ្ញវត្ថុជារបស់ឯកជន ដោយមិនមែនជារបស់រដ្ឋ ឲ្យពលទាហាន និងប្រជាពលរដ្ឋបានដឹង ពីការពិត។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយសារ តែការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋថា  មីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ បានធ្វើឲ្យមាន មានជនឆ្លៀតឪកាស ធ្វើការផ្សព្វផ្សាយថា បើគេឈ្នោះឆ្នោតនិងលុបចោលបំណុលដែលជំពាក់ទៅលើ មីក្រូហិរញ្ញវត្ថុ ដែលជាការអែបអាងភូត កុហកប្រជាពលរដ្ឋទាំងស្រុង ដូច្នេះចាប់ពីពេលនេះតទៅ ករណីមានជនណាធ្វើសកម្មភាពឃោសនាថា បើខ្លួនឈ្នះឆ្នោតខ្លួននិងលប់បំណុលដែលជំពាក់នៅធានាគារនោះ​   ​ត្រូវសហការជាមួយសមត្ថកិច្ចជំនាញដើម្បីចាត់វិធានការផ្តន្ទាទោសតាមផ្លូវតុលាការ។

ក្នុងពិធីនៃការប្រជុំផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន  ឯកឧត្តមបាន ពង្រឹង​ការ​អនុវត្តន៍​តួនាទីភារកិច្ច​សំខាន់ៗ​ចំពោះ​មុខ​បន្ថែមដល់នាយទាហាន ទី១គឺ​ចូលរួម​សហការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់​  ទី២ គឺបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ទី៣ គឺ បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​អនុវត្ត​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។​

   ដោយ  ប៊ុន   រដ្ឋា