មន្រ្តីជំនាញរងការរិះគន់ ពីអ្នកនេសាទថា ឃុបឃិតឲ្យមានការប្រព្រឹត្តបទល្មើសនេសាទលើផ្ទៃសមុទ្រ

0

ខេត្តកោះកុង៖ ប្រជានេសាទខ្មែរ នៅខេត្តកោះកុង ថ្មីៗនេះបានបញ្ជាក់ថា ទូកនេសាទយួន និងសៀម គឺមករក សីុតាមតែ អំពើចិត្ត ដោយគ្រាន់តែបង់លុយ ឲ្យគណៈកម្មការ បង្ក្រាបបទល្មើសលើផ្ទៃ សមុទ្រប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា ចំពោះទូក នេសាទ ជនជាតិខ្មែរ ដែលនេសាទ ជាលក្ខណៈគ្រួសារ ត្រូវបានគណៈកម្មការ នេះរឹតបន្តឹង យ៉ាងខ្លាំង និងធ្វើទុក្ខ បុកម្នេញជារៀងរាល់ថ្ងៃ ដែលបង្ហាញពីភាព អយុត្តិធម៌ និងការខ្វះសាមគ្គីភាពរវាង ខ្មែរនិងខ្មែរ។ប្រជានេសាទ ខ្មែរដែលឃ្លាំមើល បទល្មើសនេសាទ បានបញ្ជាក់ថា ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាតំបន់ ដែលទូកនេសាទ វៀតណាម និងសៀម ចូលមកនេសាទ យ៉ាងអនាធិបតេយ្យ ។
ជាក់ស្តែងនៅខែ គម្ភះ ឆ្នាំ២០១៧ ទូកនេសាទ វៀតណាម ជាច្រើនគ្រឿង បំពាក់ដោយឧបករណ៍ នេសាទទំនើបៗ បានចូលមកនេសាទ នៅតំបន់នេះ ហើយនៅ ក្បែរច្រមុះ ទីតាំងរបស់គណៈកម្មការ បង្ក្រាបបទល្មើសតែម្តង ។គួរបញ្ជាក់ថា គណៈកម្មការ បង្ក្រាបបទល្មើសនានាលើផ្ទៃសមុទ្រនេះ ដឹកនាំដោយ លោក ប៊ុន លើត អភិបាល ខេត្តកោះកុង ជាប្រធាន និងមានលោក វរសេនីយ៍ឯក យឹម សម្បត្តិ មេបញ្ជាការ រងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ជាអនុប្រធាន ប្រចាំការនៅ កោះស្តេចតែម្តង ។
រីឯពលរដ្ឋ មូលដ្ឋាន បានបញ្ជាក់ថា អ្នកណាជាប្រធាន ឬអនុប្រធាន ពួកគាត់មិនដឹងទេ តែជាក់ស្តែងបទល្មើស នេសាទនៅតែកើតមានដ៏ដែល។បើតាម សម្តី មន្ត្រីបង្ក្រាប បទល្មើសនេសាទ ក្នុងដែនសមុទ្រ ប្រចាំការនៅ កោះស្តេច ដែលមិនពេញចិត្ត នឹងថ្នាក់លើរបស់ខ្លួន បានបង្ហើបប្រាប់ អ្នកសារព័ត៌មាន ឲ្យដឹងថា ក្នុងមួយខែៗ គណៈកម្មការ នេះប្រមូលប្រាក់បាន រាប់ម៉ឺនដុល្លារ ពីទូកនេសាទវៀតណាម និងសៀម តែភាគច្រើន ជាទូកនេសាទ របស់ជនជាតិវៀតណាម។ចំណែកការបង់ចូលថវិការ រដ្ឋគឺមានតិចតួចបំផុត ព្រោះក្រុមនេះបានឃុបឃិត គ្នាប្រមូលដាក់ ហោប៉ៅរៀងៗខ្លួនអស់ហើយ។សាព័តមានយើង បាន ភ្ជាប់ទូរសព្វ័ ទៅលោក ថ្លាង គីរី នាយខណ្ឌរដ្ឋបាលជលផល ខេត្ត កោះកុង ដើម្បីសុំការបំភ្លឺ ពាក់ពន្ធ័ ទូកនេសាទ វៀតណាមនិងសៀម មកនេសាទ នៅលើសមុទ្រ កម្ពុជា ក្នុងទឹកដីខេត្ត កោះកុង តែទូរសព្វ័ របស់ លោកមិនអាចទំនាក់ទំនងបាន ចំណែក លោក ហិន ឡា ប្រធានផ្នែក ជលផល ខេត្តកោះកុង ប្រចាំការ នៅស្រុក បុទុមសារគរ បានប្រាប់ អ្នកយកព័តមានថា លោកកំពុងជាប់ រវល់ប្រជុំ។
ប្រជាអ្នកនេសាទ នៅ តំបន់នោះ បានខ្សឹម ប្រាប់ អ្នកយកព័តមានថា លោក ហិន ឡា ជា អ្នកដើរប្រមូល លុយពីទូកនេសាទ មកអោយមេ របស់ខ្លូន ឈ្មោះ ថ្លាង គិរី ជានាយខណ្ឌ ជលផលខេត្ត កោះកុង។ជុំវិញបញ្ហា ខាងលើនេះពលរដ្ឋ រស់នៅ ស្រុក បុទុមសាគរ និងគិរីសារគរ ខេត្តកោះកុង សូមអំពាវនាវដល់ រដ្ឋាភិបាលកម្ពុជា អោយពង្រឹង ការអនុវត្តច្បាប់ នេសាទនៅលើ ផ្ទៃសមុទ្រ ឲ្យមានប្រសិទ្ធភាព ព្រោះសព្វថ្ងៃនេះ បទល្មើសនេសាទ កើតឡើងយ៉ាងអនាធិបតេយ្យ គ្មានអ្នកបង្ក្រាបនោទេ ។