ខេត្តសៀមរាប៖ កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន និង កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក និងប្រជាការពារភូមិ បានចុះបង្ក្រាបករណី រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ធ្វើការឃាត់ខ្លួន ក្រុមញៀនថ្នាំ ប្រុស ស្រី បានជាបន្តបន្ទាប់ ចំនួន៩នាក់ ក្នុងរយៈ១ ថ្ងៃនៅទីតាំងផ្សេងគ្នា ក្នុងខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ត បញ្ជូនទៅតុលាការខេត្ត។ ក្នុងប្រតិបត្តិការបង្ក្រាបករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀន នេះធ្វើឡើងរយៈពេល១ថ្ងៃ នៅទីតាំងផ្សេងគ្នា គឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅស្រុកពួក,និងក្នុង ក្រុង/ខេត្តសៀមរាប។
តាមប្រភពពីកម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តបានប្រាប់ថា ជនសង្ស័យ ប្រុស ស្រីទាំង ៩ នាក់នោះមាន៖ ទី១/ឈ្មោះ ធឿន ធិន ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប(ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ទី២/ឈ្មោះ វ៉ឹង វ៉ូ ហៅ ជី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ទី៣/ឈ្មោះ ឈន ស្រីហ៊ា ហៅ តឿ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋានជំនោធម្មជាតិ មានស្រុកកំណើតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ទី៤/ឈ្មោះ សេដ្ឋ លីដា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋានជំនោធម្មជាតិ រស់នៅ ភូមិត្រពាំងត្បែង សង្កាត់សាលាកំរើក ក្រុងសៀមរាប (ប្រើប្រាស់)(មានសារធាតុញៀន
ក្នុងខ្លួន) ទី៥/ឈ្មោះ វ៉ួន ស្កី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិព្រែកស្រមោច ឃុំកំពង់ភ្លុក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ទី៦/ឈ្មោះ ភន់ ឆ វឿន ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យពួក រស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ទី៧/ ឈ្មោះ វ៉ន សុធា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ទី៨/ឈ្មោះ មឿង សារឹម ហៅ ហើម ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និង ទី៩/ឈ្មោះ លឹម វណ្ណៈឧត្តម ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគោកប្ញស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប (ចាត់ចែង) ។ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញ មិនបានរកឃើញវត្ថុតាង អ្វីមួយនោះទេ។
បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ទាំង ៩ នាក់ (ក្នុងនោះ បញ្ជូន ជនសង្ស័យ ប្រុស ស្រីចំនួន៥ នាក់ទៅមណ្ឌលកែប្រែ)។ ចំណែក ជនសង្ស័យ ៤ នាក់ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ចូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ ច័ន្ទ រស្មី



































