រថយន្តលុចសុីសអអុិច៣០០គេច់ម៉ូតូ ជ្រុលចង្កូតហោះកាត់ប្រឡាយទឹករបួសធ្ងន់៤នាក់

0

កំពង់ធំ= របួសធ្ងន់៤នាក់ក្នុងឧប្បទ្វហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដលុចស៊ីសអអុិច៣០០ បើកគេចម៉ូតូ ជ្រុលចង្កូត ហោៈធ្លាក់ប្រឡាយទឹកខូចខាតរថយន្ដ ស្ទើរតែទាំងស្រុង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧.០០នាទីព្រឹក ថ្ងៃទី២៥ ខែគុម្ភៈ

ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិប្រដិត ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៍មានពីសមត្ថកកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសពណ៍សរពាក់ផ្លាកលេខ ភ្នំពេញ2AM-9608 បើកបរក្នុងល្បឿនលឿនដឹកភ្ញៀវជនជាតិចិនមកពីភ្នំពេញទៅខេត្តសៀមរាប លុះមកដល់ចំនុចកើតហេតុខាងលើក៏មានម៉ូតូ១គ្រឿងជិះឆ្លងថ្នល់ ដែលជាហេតុនាំឲ្យអ្នកបើកបររថយន្តគេចធ្លាក់ថ្នល់ទៅខាងឆ្វេងដៃរបស់ខ្លួន ក្នុងល្បឿនលឿនរថយន្តបានហោះឆ្លងកាត់ប្រឡាយទឹកដែលមានទទឹងប្រហែល៥មទៅធ្លាក់នៅម្ខាងប្រឡាយ បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្តរងរបួសធ្ងន់ទាំង៤នាក់ក្នុងនោះខ្មែរម្នាក់ជាអ្នកបើកបរឈ្មោះ ម៉ុក អង្គារស្មី ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញបាក់ជើង និងជនជាតិចិន៣នាក់ទៀតរងរបួសធ្ងន់ដូនគ្នានិងមានម្នាក់បាក់ជើង ត្រូវបានដឹកទៅសង្គោះនៅមន្ទីរពេទ្យ ចំណែករថយន្ដខូចខាតស្ទើរទាំងស្រុង៕