កំពង់ធំ៖. លោកជំទាវបណ្ឌិតម៉ែនសំអនសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀងបានធ្វើការជម្រុញដល់គណៈកម្មាធិការគណបក្សនិងក្រុមការងារគ្រប់ថ្នាក់ត្រូវខិតខំលើកកម្ពស់ការទទួលខុសត្រូវនិងភាពជាម្ចាស់
ការរបស់បក្សនៅមូលដ្ឋានតាមរយះការពង្រឹងអង្គការចាត់តាំងរបស់គណបក្សឃុំសង្កាត់ សាខាបក្សភូមិនិង
ក្រុមបក្ស។ការលើកឡើងរបស់លោកជំទាវប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងបែបនេះក្នុងឱកាសលោកជំទាវអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀងដំណាក់កាលទី៦លើកទី១១-១២និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តដំណាក់
កាលទី៦លើកទី១៣នៅព្រឹកថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៧នៅមន្ទីគណបក្សប្រជាជនកម្ពុជាខេត្តដែលមានសមាជិកចូលរួមប្រមាណជិត១០០០នាក់ផងដែរ។លោកជំទាវម៉ែនសំអនបានបន្តទៀតថាគ្រប់ទីស្នាក់ការគណបក្សឃុំសង្កាត់ត្រូវរៀបចំកែលម្អអោយបានសមរម្យមានអនាម័យសោភ័ណ្ឌភាពបដា ពាក្យស្លោក ស្លាកសញ្ញាគណបក្សនិងត្រូវមានមន្ត្រីគណបក្សប្រចាំការពេញម៉ោងដើម្បីធ្វើជាទីបញ្ជាការដឹកនាំសម្រាប់សម្រួលទំនាក់ទំនងនិងជាមជ្ឈមណ្ឌលប្រមូលកម្លាំងគាំទ្រគណបក្ស សម្រាប់ការ
បោះឆ្នោតជូនគណបក្សពិសេសជាកន្លែងធ្វើការរបស់ក្រុមបេក្ខជនគណបក្ស។លោកជំទាវម៉ែនសំអនបានលើកឡើងបន្តទៀតថាប្រធានគណបក្សស្រុកក្រុងទូទាំងខេត្តត្រូវបំពេញសំណុំបែបបទនិងឯកសាររបស់បេក្ខជនដើម្បីដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវតាមលក្ខណះសម្បត្តិនិងការកំណត់នៃច្បាប់ បទបញ្ជានីតិវិធីនៃការបោះឆ្នោតហើយត្រូវចុះហត្ថលេខាដោយប្រធានគណបក្សស្រុកក្រុងដែលជាតំណាងរបស់សម្តេចប្រធានគណបក្ស ដែលត្រូវបានសម្តេចប្រធានគណបក្សផ្ទេសិទ្ធអោយជាលាយលក្ខ័អក្សររួចហើយនិងត្រូវដាក់ពាក្យអោយបានចប់សព្វគ្រប់មុនគេ គ្រប់ឃុំសង្កាត់ទូទាំងខេត្តនៅថ្ងៃទី០៣ខែមីនាឆ្នាំ២០១៧។លោកជំទាវក៏បានជម្រុយអោយក្រុមកាងារបក្សត្រូវពង្រឹងពង្រឹកសមាជិកក្តាប់និងដោះស្រាយឆ្លើយតបអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការទាំងសេវាសំណូមពរតាមរយះវេទិការសាធារណៈតាមភូមិនីមួយៗ តាមរយះពិធីសម្ភោធសមិទ្ធផលតូចធំទាំងពុទ្ធចក្រនិងអាណាចក្រតាមរយះការជម្រុញការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តលើគ្រប់វិស័យសំដៅបង្កើនជីវភាពរស់នៅជូនប្រជាជន។ជាមួយនេះដែរបេក្ខជនត្រូវបន្តគ្រប់គ្រងកម្លាំង ដោយត្រូវក្តាប់អោយបានច្បាស់លាស់សមាជិកគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានមុខជាអចិន្ត្រៃនៅមូលដ្ឋានប៉ុន្មាននាក់?ចំណាកស្រុកទៅរកសុីក្រៅខេត្តប៉ុន្មាន?កម្មករតាមរោងចក្រ សហគ្រាសប៉ុន្មាននាក់?ដើម្បីងាយស្រួលគ្រប់គ្រងនិងធ្វើសកម្មភាព។លោកជំទាវម៉ែនសំអនបានលើកឡើងអំពីធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ អង្គការ សមាគមន៍ដាក់ប្រាក់អោយប្រជាពលរដ្ឋខ្ចីថាមិនមែនជារបស់រដ្ឋនោះទេគឺជារបស់ឯកជនសូមបងប្អូនកុំយល់ច្រឡំ។មិនតែប៉ុណ្ណោះក្រុមការងារបក្សត្រូវផ្សព្វផ្សាយសេវាមួយចំនួនដែលរាជរដ្ឋាភិបាលបានអនុគ្រោះមិនយកប្រាក់រួមមានការធ្វើសំបុត្រអាពាហ៌ពិពាហ៌ អត្តសញ្ញាណបណ្ណ័ សៀវគ្រួសារ សំបុត្រកំណើតជាដើម៕



































