VIDEO ឯកឧត្តម ​​ឧត្តមសេនីយ៍ត្រី សោម ស៊ុន ផ្តល់អំណោយនិងឈើជួសជុលផ្ទះពលរដ្ឋក្រីក្រមួយគ្រួសារ

0

កំពង់ធំៈ ប្រជាពលរដ្ឋក្រីក្រ រស់នៅដោយក្តីលំបាក រកព្រឹកខ្វះល្ងាច ត្រូវបានឧត្តមសេនីយ៍ត្រី សោម ស៊ុន​មមេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ មានការអាណិតអាសូ និងសណ្តោសប្រណី ដល់ក្រុមគ្រួសារកំសត់នេះ ព្រមទាំងបានផ្តល់ជូននូវ ឈើឃ្នាប ចំនួន8 សន្លឹក (36ម៉ x 7.000 ៛ )មានតម្លៃ252.000រៀល និងស័ង្កសី20សន្លឹក សម្រាប់ការជួសជុលផ្ទះ ខណៈពេលដែលជម្រកស្នាក់នៅមានការធ្លុះធ្លាយ ។

របាយការណ៏ពីលោកមេភូម មេឃុំ និងមេប៉ុស្តិ៍ បានបញ្ជាក់ថា គ្រួសារទីទាល់ក្រ មានឈ្មោះ  ឡន ណយ អាយុ៤៤ ឆ្នាំប្រពន្ឋឈ្មោះវ៉ាន ផា អាយុ៤៥ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន៤នាក់ រស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រុមគ្រួសារនេះគ្មានដីស្រែ សម្រាប់បង្ករបង្កើនផលនោះទេ គឺមានមុខរបរ ដើរស៊ីឈ្នួលធ្វើកម្មករគ្រប់យ៉ាងតាមតែអតិថិជនត្រូវការ  រីឯភរិយា វេចនុំអន្សមដើរលក់គ្រាន់បានថវិកាសម្រប់ចិញ្ចឹកកូន គឺរកមួយថ្ងៃសម្រាប់ដោះស្រាយមួយថ្ងៃ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ក្រោយពីបានចុះពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន ក៏បានជួបប្រទះ​នឹងគ្រួសារដែលមានជីវភាពក្រីក្រ រស់នៅក្នុងខ្ទមកំសត់ដំបូលធ្លុះធ្លាយ គ្មានដីសម្រាប់ធ្វើស្រែ កំពុងតែដង្ហោយរកសម្បុរសជន ជំនួយឧបត្ថម្ភ ក៏បានសម្រចចិត្តផ្តល់ ឈើ និង ស័ង្ខសី រួមជាមួយននិងលោកឃុំកំពង់ចិនជើង ដើម្បីឲ្យគាត់ជុលផ្ទះឲ្យគាត់រស់នៅបានសមរម្យ  ក្នុងឱកាសនេះដែរ ក៏បានបានផ្តល់ជូនគាត់អំណោយរបស់ឯឧ ហ៊ុន ម៉ាណែត នូវអង្ករ២៥គីឡូក្រាម មីយើងមួយកេស និងវិកាចំនួន៥០,០០០រៀល ហើយបានផ្តាំផ្ញើរឲ្យថែទាំសុខភាព ជាពិសេសកូនចៅ ពិសារអាហារស្អាត មានអនាម័យ ចៀសវាងឆ្លងជំងឺរាករូស ក្នុងរដូវក្តៅនេះ ហើយសូមឲ្យមានការប្រុងប្រយ័ត្ន នូវអគ្គីភ័យ ពន្លត់ភ្លើងចង្រ្កានមុនពេលចាកចេញពីផ្ទះ ។

ដោយ  ប៊ុន  រដ្ឋា