កំពង់ធំៈ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបក្ស ចុះប្រជុំស្តីពីជីវភាពបក្ស និងបានធ្វើការផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចជោ ហ៊ុន សែន ដល់ក្រុមការងារបក្ស និងប្រជាជនឲ្យបានជ្រាប់ថា បញ្ហាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងតែដំណើរការ នៅតាមក្រុមហ៊ុន នាពេលបច្ចុប្បន្ន ឲ្យប្រជាពលរដ្ឋបានជ្រាបថា និងយល់ពីគោលបំណងរបស់ជនអគ្គតិ ដែលតែងតែចាំយកនាំយកប្រយោជន៍ ។
ឯកឧត្តមសោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានធ្វើការផ្សព្វផ្សាយនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្តីអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាមិនមែនជារបស់រដ្ឋនោះទេ គឺជារបស់ឯកជន ដើម្បីឲ្យសាខាបក្សឃុំ ភូមិ និងក្រុមការងារចុះជួយភូមិ បានធ្វើការផ្សព្វផ្សាយជូនសមាជិកបក្សនិងប្រជាជនឲ្យគាត់បានយល់គ្រប់ៗគ្នា ពិធីប្រជុំបានធ្វើឡើងនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៧។
កិច្ចប្រជុំជីវភាពបក្ស ដោយមានការចូលរួមជាមួយគណៈកម្មការបក្សឃុំ ប្រធានសាខាបក្សភូមិទាំង១៥ និងក្រុមការងារចុះជួយភូមិ សរុបចំនួន៥២នាក់ ត្រូវបានប្រជុំពិភាក្សាគ្នាយ៉ាងល្អិតល្អន់និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងក្នុងមូលដ្ឋាន ក្នុងនោះបានផ្សព្វផ្សាយដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលឃោសនាថាបើពួកគេឈ្នះឆ្នោតគេនិងលុបចោលបំណុលដែលប្រជាពលរដ្ឋជំពាក់ធានាគារ ដើម្បីផ្តន្ទាទោសតាមច្បាប់។
បន្ទាប់ពីបានប្រជុំ ពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំទាំងមូល បានប្តេជ្ញាចិត្តរួមគ្នាថានឹងយកជ័យជំនះឲ្យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៧ និងការបោះឆ្នោតសកលនាឆ្នាំ២០១៨ខាងមុខនេះឲ្យបានដាច់ខាត ។
ដោយ ប៊ុន រដ្ឋា




































