មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ ត្រូវបាន​អាវុធហត្ថ​ស្រុក​បារាយ​ណ៏ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​កំពង់ធំ​= សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​បារាយ​ណ៏​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​បញ្ជូន​ទៅកាន់​តុលាការ​បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧​នៅក្នុង​ភូមិ​ច្រនៀង ឃុំ​ច្រនៀង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ​។​
លោក​វរៈសេនីយទោ ឃុន​ប៊ុនហួរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បារាយ​ណ៏​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព​ត័​មាន ពី​បណ្តាញ​ថា​មាន​អ្នក​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំនុច​ខាងលើនេះ ខ្ញុំ​ក៏បាន​ប្រមូល​កម្លាំង មាន​រថយន្ត​និង​ម៉ូតូ ចុះ​ដល់ទី​តាំង​នោះ​ភ្លាមៗ​តែម្តង ជា​លទ្ធផល​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ និង​ម្ស៉ៅ​ក្រាម​ថ្លា ព​ណ៍សរ ជា​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​និង​ម៉ូតូ​C100.១​គ្រឿង សម្ភារៈ​វេច​ខ្ចប់​១​ចំនួន​នាំយកមក​សាកសួរ​នៅ​ទី​បញ្ជា​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ តែម្ដង ដោយ​ជនសង្ស័យ​ទី​១​ឈ្មោះ ជា មនោ​រម្យ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ (​ជា​អ្នក​ចែកចាយ​) ទី​២.​ឈ្មោះ​ហូត គឹម​ឆៃ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ទំ​ពួ​ង ឃុំ​ជ្រលង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ (​ជា​អ្នកប្រើប្រាស់​)​។​ជនសង្ស័យ​ឈ្មោះ​ជាម នោ​រម្យ ក៏បាន​ឆ្លើយថា​ខ្លួនគេ​ជា​មន្ត្រីនគរបាល​ប៉ុស្តិ​ជ្រលង ទើបតែ​ចាប់ផ្ដើម​ចែកចាយ​គ្រឿងញៀន ជាមួយ​ម្នាក់ទៀត​ជា​អ្នកប្រើប្រាស់​តែប៉ុណ្ណោះ ពាក់ព័ន្ធ​រឿងនេះ​ដែរ លោក សួង​ថេ​ន អធិការនគរបាល​ស្រុក​បារាយ​ណ៏​បាន​អះអាងថា​ជនសង្ស័យ​ម្នាក់នេះ មិនដែល​ចូល​កន្លែង ត្រូវបាន​អង្គភាព​ស្នើ​ទៅ​ថ្នាក់លើ​បណ្តេញចេញ​ហើយ មិនមាន​ពាក់ព័ន្ធ​និង​អង្គភាព​យើង​ទៀត​ទេ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ខេត្តកំពង់ធំ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ប៊ុន រិទ្ធី​