បុរស០១នាក់ប្រើអំពើហិង្សាក្នុងគ្រួសារត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

0

ខេត្តកណ្តាល): បុរសម្នាក់ដែលជាប្តីត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាល​ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែកុម្ភះ​ ឆ្នាំ ២០១៧ កើតហេតុវេលាម៉ោង​ ១៥h០០នាទី​ ស្ថិតនៅចំណុចភូមិ ពុកឬស្សីកណ្តាល​ ឃុំ​ ពុកឬស្សី ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ។

ជនរងគ្រោះមាន​ឈ្មោះ​ង៉ូវ បុិច ភេទ​ស្រី​ អាយុ​ ៤៩​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរកសិិករមានទីលំនៅភូមិឃុំកើតហេតុ​ មានរបួស បែក បបូរមាត់និងហើមមុខ​ ត្រូវជាប្រពន្ធ។

ចំណែកជនសង្ស័យ​មានឈ្មោះ​ ឡេង ជ្រុញ ភេទ​ ប្រុស​ អាយុ​ ៤៨ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កសិិករ មានទីលំនៅ​ ភូមិឃុំកើតហេតុ​ ត្រូវ​ជាប្តីឃាត់ខ្លួន​ ​ ។
​ តាមប្រភពព័ត៌មានពីជនរងគ្រោះ​ បានឲ្យដឹងថា:
​កន្លងមកជនសង្ស័យ​ ជាប្តីធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយប្រពន្ធច្រើនលើកមកហើយក្នុងនោះធ្លាប់អប់រំចំនួន២ដងនៅប៉ុស្តិ៍នគរបាលពុកឬស្សីទៀងផង។ ជាក់ស្តែងនៅពេលកើតហេតុជនរងគ្រោះមកពីលក់ដូរមកដល់ផ្ទះជន
សង្ស័យមានសភាពស្រវឹងស្រាបាននិយាយទៅកាន់ប្រពន្ធថា៖ ង៉ែងពូកែប្តឹងប៉ូលីសណាស់ភ្លាមនោះបានស្ទុះទៅវាយប្រពន្ធជាច្រើនដៃត្រូវមុខត្រូវដើមទ្រូងបណ្តាលឲ្យមានរបួសស្នាបបែក
បបូរនិងហើមមុខ ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សីចុះអន្តរាគមន៍ ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី ។ ដោយ : ណូ​ ចាន់ណា