ខេត្តកោះកុង:កម្លាំងសមត្ថកិច្ចចម្រុះខេត្តបានឃាត់ ខ្លួនជនសង្ស័យម្នាក់ ដែលជាមន្ត្រីបញ្ជាការដ្ឋានអង្គ រក្ស ករណីដោយប្រើប្រាស់អាវុធខុសច្បាប់ យកទៅ គម្រាម មន្ត្រីនគបាល កាលពី យប់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោង១,២០ នាទី ។
សមត្ថកិច្ច រាជអាវុធហត្ថក្រុង បានអោយដឹងថា ករណីនេះ ក្រោយពីទទួលព័តមាន បាន កម្លាំងអាវុធហត្ថក្រុង សហការជាមួយកម្លាំងអធិ ការក្រុង និងសហការជាមួយកម្លាំងនគបាលខេត្ត និងកម្លាំងអាវុធហត្ថខេត្ត ឃាត់ខ្លួនជនបង្ករបាន
នៅវេលាម៉ោង០៩ -៤០នាទី ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០ ១៧ស្ថិតនៅចំណុចសណ្ឋាគារកោះកុងបេយ៍ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនសង្ស័យដែល កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ មានឈ្មោះ សេង សេងម៉ូវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបញ្ជាការដ្ឋាន អង្គរក្ស មានទីលំនៅទីក្រុងភ្មំពេញ ។
ហើយជនបង្ករប្រើប្រាស់ធ្វើសកម្មភាព ប្រភេទអាវុធខ្លី ម៉ាក(sig sauer p938) លេខ5141/ និងរថយន្ត ១គ្រឿងម៉ាក(RANGEROVER} ព័ណ៍ខ្មៅ ពាក់ស្លាក លេខ(ភ្នំពេញ 2V 3331) ។
លោកឡាយ ម៉េងឡាំង ទទួលបន្ទុក ការិយាល័យព្រហ្ម ទណ្ឌកំរិតស្រាល បានអោយដឹងនៅថ្ងៃទី២៥ ខែកុម្ភះ ថា ជនបង្ករ កម្លាំងការរិយាល័យរបស់លោក និងក៏សា ងសំណុំរឿងនិងបញ្ជូនទៅតុលាការ ។
តែមកដល់ថ្ងែទី២៦ ខែកុម្ភះ លោកឡាយ ម៉េងឡាំង បានប្រាប់តាម ទូរស័ព្វថា ជនបង្ករត្រូវតុលាការបញ្ជាអោយដោះលែង ហើយ។
លោកឡាយ ម៉េងឡាំងបន្តអោយដឹងទៀតថា ជុំវិញ ករណីនេះ បើចង់ដឹងព័ត៍មានច្បាស់ សូមទំនាក់ ទំនង ទៅលោក ស្នងការ ទើបដឹងព័តមានច្បាស់ ។
លោកសំឃៀត វៀន ស្នងការខេត្តកោះកុង បានថ្លែង អោយដឹងតាមទូរស័ព្វថា ករណីនេះវាមិនធ្ងន់ធ្ងរនោះទេ ព្រោះរឿងនេះសមត្ថកិច្ច និងសមត្ថកិច្ចដូចគ្នា គ្រាន់តែ សំទោសគ្នា ហើយមេយកទៅអប់រំវាជាការស្រាច់ទៅ ហើយ វាដូចមិនពិបាកនោះទេ។
សូមបញ្ជក់ថា ជនបង្ករមានឈ្មោះសេង សេងម៉ូវ
បចុ្ចប្បន្មត្រូវបានសមត្ថកិច្ចអោយរួចខ្លួនហើយ ។
- ប្រជាពលរដ្ឋក្នុងខេត្តកោះកុង បានលើកឡើងថា អ្នក មានលុយនិងមានអំណាច បានយកអាវុធទៅប្រើភ្ជុង គម្រាម នាក់ដ៏ទៃនៅទីសាធារណ: ឬទីមហាជន ក៏គេ ពុំមានទោសពៃអាអ្វីនោះដែរ ។
ដោយ លោក អួង វឹង



































