ចោរស្ទើភ្លើងចូល លួចទូរសព្ទមិនចេះបិទស៊ីម ត្រូវបានសមត្ថកិច្ចក្រុងស្ទឹងសែន ឃាត់ខ្លួនបានម្នាក់

0

ខេត្តកំពង់ធំះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅសាកសួរនៅអធិការក្រុងស្ទឹងសែន បន្ទាប់ម្ចាស់ទូរសព្ទបានប្តឹងថា មានចោរលួចទូរសព្ទនៅក្នុងផ្ទះរបស់គាត់អស់ចំនួន២គ្រឿង ពេលភ្លាមៗនោះសមត្ថកិច្ចនិងម្ចាស់ទូរសព្ទបានជិះម៉ូតូ

តាមរកប្រផឹតប្រផីង ចៃដន្យចោរម្នាក់នេះមិនចេះដោះស៊ីម កំពុងឲ្យអ្នកលក់ទូរសព្ទជួយដោះស៊ីមចេញ សម្រាប់តែម្ចាស់គេទាន់ ក៏ហៅសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗ។
លោក ប៊ូពិសី នាយប៉ុស្តិរដ្ឋបាលកំពង់ក្របៅ បានឲ្យដឹងថា! បន្ទាប់ពីសមត្ថកិច្ចបានមករាយការណ៏ថា មានចោរលួចទូរសព្ទថ្មីៗ ខណៈពេលនោះលោកក៏បានជិះម៉ូតូតាមផ្លូវជាតិលេខ៦ក៏បានឃើញមុខសញ្ញា កំពុងតែប្រតាយគ្នាជាមួយម្ចាស់ទូរសព្ទ លោកបានទៅចាច់ខ្លួនបានកាលពីវេលាម៉ោង ២និង១៥នាទី រសៀលថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៧នេះនៅក្នុងភូមិ កំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសេន បានឆែកបានទូរសព្ទទាំង២គ្រឿងវិញ កំពុងរៀបចំលក់។
សមត្ថកិច្ច បានបន្តថា ជនសង្ស័យដែលលួចទូរសព្ទ ឈ្មោះរស់ សំបូរ ភេទប្រុសអាយុ៣៨រស់នៅភូមិ រំទំ ស្រុករវាង ខេត្តព្រះវិហារ បានមកជួលស្នាក់នៅផ្ទះសំណាក់ចៅខ្ញុំ ខេត្តកំពង់ធំ
នូវចំពោះសមត្ថកិច្ច ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ម្ចាស់ទូរសព្ទនិងឪពុកគេស្គាល់គ្នាហើយខ្លួនគេបាន ចូលទៅលេងផ្ទះ ក៏យកទូរសព្ទចំនួន២គ្រឿង ម៉ាកអៃហ្វូន១គ្រឿង និងអិនចុចពិល១គ្រឿង គោលបំណងចង់១គ្រឿង ដើម្បីយកលុយឲ្យថ្ងៃផ្ទះសំណាក់ ព្រោះនៅខ្វះគេ១៥០០០រៀល ដែលខ្លួនគេទុកម៉ូតូចាស់១គ្រឿង បញ្ចាំនៅផ្ទះសំណាក់ចៅខ្ញុំ ១៦៨ និងថ្លៃម៉ូតូឌុប ចំនួន២០០០០រៀលផង! ស្រាប់មិនទាន់បានលក់ផងម្ចាស់គេមកទាន់ ជាន់ករឲ្យសមត្កិច្ច
ទោះបីយ៉ាងណាក៏ដោយ ជនសង្ស័យសមត្ថកិច្ចកំពុងតែធ្វើការសាកសួរនៅអធិការក្រុងស្ទឹងសែន ដើម្បីបញ្ជូនបន្តទៅកាន់ស្នងការខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨កុម្ភះ ស្អែកនេះ។
ពី ខេត្តកំពង់ធំ សុផាត