សៀមរាប៖ បុរស់ម្នាក់មានឈ្នោះ តូច តន អាយុ៤៤ឆ្នាំ មានទីលំនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានតូចចិត្តនិងប្រពន្ធមិនហៅហូបបាយ ក៏ទៅផឹកស្រាឱ្យស្រវឹងដេកនៅលើផ្លូវក្រាលគ្រួសក្រហមលេខ២៦៦ ចុងភូមិខ្វាវខាងត្បូង ចំណុច(75) ឃុំខ្វាវ ស្រុកជីក្រែង
ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ធ្វើដំណើរប្រទះឃើញដេក ទទឹងកាត់ផ្លូវ ហើយក៍មានការផ្អើលឆោឡោហៅគ្នាទៅមើលស្មានតែគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ។ ខណៈពេលអ្នកភូមិ ទៅដល់ជិតស្រាប់តែធុំក្លិនស្អុយស្រា ស្ទើរដាច់ដង្ហើម ប្រជាពលរដ្ឋដែលបានទៅមើលសួរថាហេតុអីក៏មកដេកនៅលើផ្លូវថ្នល់ដូច្នេះ បុរសនោះឆ្លើយថាតូចិត្តនឹងប្រព្ធមិនហៅហូបបាយ ។
ហតុការណ៍នេះកើតមានឡើងនៅវេលាម៉ោង៩.៥១នាទីយប់ថ្ងៃទី២៧ ខែគុម្ភៈ ឆ្នាំ២០១៧ ក្រោយមកទើបពលរដ្ឋ បានហៅទូរស័ព្ទរាយការណ៍ឱ្យនគរបាលប៉ុស្តិ៏រដ្ឋបាលឃុំខ្វាវ មកមើលហើយបានស្គាល់អត្តសញ្ញាណ ក៏ទូរស័ព្ទហៅក្រុមគ្រួសារ បុរសប្រមឹករូបនោះ ឱ្យមកយទៅផ្ទះទាំងយប់៕ ដោយ ព្រំ សុខា