ខេត្តសៀមរាប៖អគ្គីភ័យឆាបឆេះផ្សារពោធិ៍លង្ការកណ្តាលក្រុងសៀមរាប ទាំងយប់អាធ្រាត្របណ្តាលឱ្យឆេះអស់តូបចំនួន៨៥តូប និងខាតបង់ទ្រព្យសម្បត្តិរបស់អាជីវករ អាចឈានចូលដល់ទៅ ៧០%ឬ៨០% បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋ ដែលរស់នៅជិតផ្សារនោះ រហូតដល់អាជីវករ លក់ដូរក្នុងផ្សារ បាននាំគ្នារត់មកជញ្ជូនឥវ៉ានទាំងយប់ផងដែរ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសក្នុងហេតុការភ្លើងឆេះនោះឡើយ។
ហេតុការបង្កឱ្យមានអគ្គិភ័យឆេះផ្សារនោះបានកើតឡើនៅវេលាម៉ោង១២និង ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២មិនា ២០១៧ ស្ថិតនៅចំណុចខាងលិចមាត់ស្ទឹង ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។មានហេតុការគ្រោះអគ្គីភ័យមួយ
តាមប្រភពពីនគរបាលមូលដ្ឋានបានប្រាប់ថា មុនពេលកើតហេតុបានពលរដ្ឋរាយការមកឱ្យនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមថា មានករណីផ្ទុះសេ្សរខ្សែរភ្លើងឆេះផ្សារពោធិ៍លង្កា អស់ហើយ
ខណៈពេលនោះ ខាងកម្លាំងនគរបាលប៉ុស្តិ៍ក៏បានរាយការបន្ត ទៅឱ្យនគរបាលពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត ដើម្បីឱ្យចុះមកជួយអន្តរាគមភ្លាមៗផងដែរ។ប្រភពបានបន្តថា ក្នុងហេតុការខាងលើនោះ បានឃើញរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់មានចំនួន៣អង្គភាព ក្នុងនោះមានរថយន្តពន្លត់អគ្គភ័យរបស់នគរបាលរបស់ស្នងការខេត្តចំនួន៤គ្រឿងបាញ់ទឹកទាំងអស់,រថយន្តពន្លត់អគ្គិភ័យរបស់កម្លាំងកងរាជអាវុធហត្ថខេត្ត មកចំនួន៤គ្រឿង បាញ់ទឹកទាំងអស់ និងរថយន្តរបស់អាជ្ញាធរអប្សរា ចំនួន២គ្រឿង ផងដែរ ទើបអាចទប់ស្ថានភាពនេះ
បានទាំងស្រុង ពុំអាចបង្កឱ្យឆ្លងទៅផ្ទះពលរដ្ឋ ដែលនៅជិតនោះឡើយ។ប្រភពបានបញ្ជាក់បន្ថែមថា ករណីឆេះផ្សារពោធិ៍លង្កា នោះ សរុប តូបទាំងអស់មានចំនួន១០១ តូប ប៉ុន្តែឆេះអស់ចំនួន៨៥តូប និងខូចខាត សម្ភារៈ ទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករអស់មួយប្រមាណ៧០% ទៅ៨០% នេះជាលើកទី២ ហើយ នៅផ្សារពោធិ៍លង្កានេះ៖លើកទី១/នៅអំឡុងឆ្នាំ២០១៥ និងលើកទី២/នៅថ្ងៃទី២ខែមិនាឆ្នាំ២០១៧នេះ ដែលបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង ព្រោះអាជីវករទាំងមួយចំនួនធំ ពុំស្នាក់នៅក្នុងផ្សារនេះទេ៕ដោយ ច័ន្ទ រស្មី



































