កំពង់ធំៈ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលកំពុងតែ ធ្វើដំណើរលើដងផ្លូវ សាធារណៈ ខណៈពេលដែលបាន ជួបនូវហេតុការដែលគួរអោយតក់ស្លុត ស្របពេលដែលមនុស្សម្នាក់បានដេកស្លាប់យ៉ាងអាណោចអាធ័ម ដែលបណ្តាលមកពី គ្រឿងចក្ររបស់ខ្លួនបានកិនស្លាប់ ដោយរ៉ូឡូកិនថ្នល់។
តាមការឲ្យដឹង ពីសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ដែលបណ្តាលឲ្យមានមនុស្ស ស្លាប់នេះ គឺរ៉ូឡូកិនថ្នល់ បើកថយក្រោយដោយកម្មករ ពុំបានមើលក្រោយក៏បានកិនមេការដែលជាជនជាតិចិន សាងសង់ផ្លូវជាតិលេខ៦ បណ្តាលឲ្យបាក់ឆ្អឹងសំបែតស្លាប់ភ្លាមៗ វេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី០៦ខែមីនាឆ្នាំ២០១៧ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
លោក វរៈសេនីត្រី សន តាល់ អធិការរង នគរបាលស្រុកបារាយណ៏ បានបញ្ជាក់ថា! ជនរងគ្រោះឈ្មោះ រិន វ៉ៃមីន ភេទប្រុសអាយុ២៦ឆ្នាំជាជនជាតិចិន (ស្លាប់) ចំនែកអ្នកបើកបរ រ៉ូឡូ បង្ករឈ្មោះ សុខ ឆន ភេទប្រុសអាយុ២៣ឆ្នាំរស់នៅឃុំ សំរុង ស្រុកព្រៃទប់ ខេត្តព្រះសីហនុ ជាកម្មករត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅអធិការស្រុកបារាយណ៏ ដើម្បីចាត់វិធានការបន្តរ តាមផ្លូវច្បាប់។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា!មុនពេលកើតហេតុគេបានឃើញគ្រឿងចក្ររបស់ក្រុមហ៊ុនចិនកំពុងធ្វើផ្លូវ តែ រ៉ូឡូ នេះកំពុងកិនពង្រាបថ្ម ធ្វើចរាចរណ៏ទៅមកៗច្រើនដងស្រាប់តែជនរងគ្រោះជាជនជាតិចិនបានដើរមកពីក្រោយ រ៉ូឡូ នៅពេលដែលរឡូកំពុងបើកថយក្រោយ ក៏កិនជនរងគ្រោះ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ។
ដោយ ប៊ុន រដ្ឋា



































