ម៉ូតូ២គ្រឿងព្រលះគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល ៥នាក់ នៅមុខវត្តកោងកាងខេត្តប៉ៃលិន៖ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៧ ខែ
មីនា ឆ្នាំ២០១៧ មាន ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ នៅលើដងផ្លូវជាតិ៥៧ ត្រង់ចំណុចមុខវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកអនុសេនីយ៍ទោ ហែន ពុច នាយរងផ្នែកដំណោះស្រាយគ្រោះថ្នាក់ចរាចរណ៍បានឱ្យដឹងថា៖ មូលហេតុដែលបណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពសិទ្ធិអាទិភាព ដោយជនរងគ្រោះ ទី១-អ្នកបើកបរម៉ូតូ ឈ្មោះ
មាស់ វុធលីហេង ភេទប្រុស អាយុ១៨ មុខរបរសិស្ស រស់នៅភូមិអូតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល បើកបរម៉ូតូម៉ាក HONDA Dream ពណ៍ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B-2966 ខូចខាតធ្ងន់ ទី២-អ្នករួមដំណើទី១ឈ្មោះ ពៅ អ៊ីឆាយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល ទី៣-អ្នករួមដំណើទី២-ឈ្មោះ ពៅ ភូយូ ភេទប្រុស អាយុ ១ឆ្នាំ រស់នៅភូមិអូរតាពុក សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល ទី៤-អ្នកបើកបរម៉ូតូ ឈ្មោះឈិត បូរ៉ា អាយុ ១៧ ភេទប្រុស មុខរបរ ជាងជួសជុលម៉ូតូ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសធ្ងន់ បើកបរម៉ូតូម៉ាក HONDA Dream ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-6209 និងទី៥-អ្នករួមដំណើរឈ្មោះ លាម ភេទប្រុស អាយុ១៨ឆ្នំា មុខរបរ ជាងជួសជុលម៉ូតូ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសធ្ងន់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។




































