kim Pannha:
ភ្នំពេញ៖ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរផឹកសុីជាមួយសង្សារនិងមិត្តភក្ដិមួយកន្លែងហើយមួយកន្លែងទៀតហើយក្រោយមកត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង២យប់
រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្សារ សុភមង្គល ស្ថិតនៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីដែលស្លាប់នោះមិនត្រូវបានគេស្គាល់អតហតសញ្ញាណនោះឡើយ មានអាយុប្រហែល២០ឆ្នាំ នៅមុនពេលកើតហេតុ វេលាព្រលប់ថ្ងៃទី២ ខែមិនា ស្រ្តីរពុនោះបានដើរលេងផឹក ស៊ីជាមួយយុវជនចំនួន៤ទៀត ដែលក្នុងចំណោមនោះមានម្នាក់ឈ្មោះ រ៉ា គឺជាសង្សាររបស់នាងផងដោយ ពួកគេបានគ្នាចូលទៅហូបស៊ុបនិងផឹកស្រាបៀរ
នៅក្នុងហាងមួយដែលមានទីតាំងស្ថិតនៅតាមផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ក្រោយពេលផឹកនៅក្នុងហាងនោះ រហូតស្រវឹងរៀង ៗខ្លួនហើយក៏បាននាំគ្នាត្រឡប់ទៅកាន់កន្លែងកើតហេតុវិញ ប៉ុន្តែនៅមិនទាន់អស់ចិត្តទៀត បានឯកភាពគ្នា ទិញស្រាបៀរ១កេសផឹកទៀត។ បន្ទាប់មកទើបនាំគ្នាដេកនៅក្នុងបន្ទប់កើតហេតុនោះ លុះដល់វេលាម៉ោង២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិនា ទើបដឹងថាស្រ្តីរងគ្រោះស្លាប់ ហើយយុវជនឈ្មោះ រ៉ា ដែលជាសង្សាររបស់នាងបានរត់គេចខ្លួនបាត់។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់កន្លែងកើតហេតុ សហការណ៏ជាមួយកម្លាំងសន្តិសុខយាមនៅទីនោះ ធ្វើការចាប់ខ្លួនយុវជន៣នាក់ ដែលជាមិត្តភក្ដិសង្សារ របស់នាងធ្វើការសាកសួរផងដែរ។ព្រោះមានការសង្ស័យថា នាងស្លាប់ដោយអំពើឃាតកម្ម រីឯសង្សាររបស់ នាងវិញបន្ទាប់ពីបានដឹងថា នាងស្លាប់បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង លុះព្រឹកឡើងទើបនគរបាល ការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការពនិត្យកោសល្យវិច័យ ទើបដឹងប្រាកដ ថា នាងម្នាក់នោះមិនមែនស្លាប់ដោយអំពើឃាតកម្មនោះទេ គឺស្លាប់ព្រោះតែផឹកស្រាច្រើនពេកហើយគាំងបេះ ដូង និងបានដោះលែងយុវជនទាំង៣នាក់ដែលឃាត់ខ្លួនកាលពីយប់នោះវិញ៕



































