ប៉េអឹមខេត្តស្វាយរៀងចុះបង្ក្រាបករណីរក្សាទុកឫជួញដូរគ្រឿងញៀនខុសច្បាប់ឃាត់បានជនសង្ស័យ៥នាក់នៅក្រុងបាវិត

0

ខេត្តស្វាយរៀងះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបានធ្វើការបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់សារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យ៥នាក់

កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ខែមីនាឆ្នាំ២០១៧ភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិត។
ពាក់ពន្ធ័និងករណីខាងលើនេះលោកវរសេនីយ៏ឯកស្រីវុត្ថាមេបញ្ជាការងកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តិធម៏បានអោយដឹងថាក្រោយពីទទួលបទបញ្ជារពីឧត្តមសេនីយ៏ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់អោយរូបលោកមេបញ្ជាការងសំរបសម្រួលពីលោកគង់ច័ន្ទខេមរិទ្ធព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើប្រត្តិបត្តិការរបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសាធាតុញៀននិងធ្វើការ ឃាត់ខ្លួនជនសង្ស័យជាបុរស៥នាក់រួមានឈ្មោះទី១
រត្នទីអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិត២ឈ្មោះថៃប៊ុនយុងអាយុ៤៧ឆ្នាំមុខរបរបុគ្គលិកកាស៊ីណូមានទីលំនៅប្រទេសវៀតណាម៣.ឈ្មោះមាឃសំអាតអាយុ៣២ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិបាវិតកណ្ដាលសង្កាត់ក្រុងបាវិត
៤.ឈ្មោះឃឹមណាក់អាយុ២៦ឆ្នាំរត់ម៉ូតូឌុបមានទីលំនៅភូមិបាវិតលើសង្កាត់ក្រុងបាវិតនិង៥ឈ្មោះហ្វ័មិនវីអាយុ២៧ឆ្នាំកម្មករសំណង់មានទីលំនៅប្រទេសវៀតណាម
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖•ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច•ទូរស័ព្ទដៃចំនួន០៧គ្រឿង•អត្តសញ្ញាណប័ណ្ណចំនួន០៣•កាំភ្លើងកែឆ្នៃចំនួន០១ដើម •សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់និងវត្ថុតាងកសាងឯកសារចាត់ការបន្តទៅសាលាដំបូងខេត្តដេីម្បីចាត់ការតាមនីតិវិធីច្បាប់នារសៀលថ្ងៃទី៧ខែមិនាឆ្នាំ២០១៧រួចហេីយ៕គឹម សេង