ខេត្តស្វាយរៀង÷រថយន្តពាក់ស្លាកលេខរដ្ឋដែលគេស្គាល់ជារបស់លោកអនុប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៏បុកជាមួយម៉ូតូមួយគ្រឿងដែលបើកបញ្រាស់ទិសគ្នាពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានដឹកមកកាន់មន្ទី
ពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះកាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ01 នៅចន្លោះគីឡូម៉ែត្រ 140 /141 ស្ថិតនៅភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។នគរបាលស្រុកបានអោយដឹងថាបុរសដែលជិះម៉ូតូដែលរងរបួសធ្ងន់មានឈ្មោះឡាយ
សុខណាអាយុ២១ឆ្នាំមុខរបរសន្តិសុខមានទីលំនៅភូមិទទារសង្កាត់ចេកក្រុងស្វាយរៀងខណះបើកម៉ូតូម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខ ស្វាយរៀង ១F ១០៣១ ខូចខាតយ៉ាងដំណំ។ចំណែកអ្នកបើករថយន្តមានឈ្មោះចាន់ភក្ដីអាយុ២៤ឆ្នាំមានទីលំនៅភូមិសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូហុងដាសេ១២៥ពណ៏ខ្មៅមួយគ្រឿងដោយធ្វើដំណើរពីលិច ទៅកើត(ពាក់មួកសុវត្តិភាព) មកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក Ford Ranger ពាក់ ស្លាកលេខ រដ្ឋ ១២២-០៤២៨ពណ៌
ស ដែលបើកបញ្រាស់គ្នាពីកើតទៅលិចយ៉ាងពេញទំហឹងបណ្ដាលអោយអ្នកបើកម៉ូតូបែកក្បាលហូឈាមសន្លប់និងកន្លែង។ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យបង្អែលស្រុកស្វាយទាបជួយសង្គ្រោះនិងដឹកមកកាន់មន្ទីពេទ្យភ្លាមៗ។យោងតាមសមត្ថកិច្ចចរាចរណ៏ស្រុកបានអោយដឹងថាមូលហេតុ: ដោយសារតែអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ ទើបជួបគ្រោះថ្នាក់នេះកើតឡើង៕គឹម សេង



































