Sa Wut រតនគីរី:
ខេត្តរតនគិរី: ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិ៤គហុកសិប ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យឆាបឆេះផ្ទះ នេះម្ចាស់ឈ្មោះ ឡុង ម៉ែន ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ទ្រព្យសម្បត្តិដែលអគ្គីភ័យលេបត្របាក់នេះ រួមមាន: សណ្តែក៧ បេ ស្រូវ៤០០គីឡូក្រាម ម៉ាសុិនកាត់ស្មៅ២ គ្រឿង ម៉ាសុិនបាញ់ថ្នាំស្មៅ ២គ្រឿង សៀវភៅគ្រួសារអត្តសញ្ញាណ បណ្ណ៤សន្លឹក នឹងអត្រា កូលដ្ឋាន៦សន្លឹកព្រមទាំងសម្ភារ:ផ្សេងៗជាច្រើនទៀត។
ក្រោយពីទទួលបានដំណឹង អាជ្ញាធរស្រុកកូនមុំបាននាំយកជំនួយជាសម្ភារ:បរិភោគមួយចំនួនទៅជូនដល់ជនរងគ្រោះដែលត្រូវអគ្គីភ័យឆាបឆេះផ្ទះ ។



































