VIDEO ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រគល់រទេះរុញមួយគ្រឿងជូនអតីតយុទ្ធជនជនពិការជើងទាំង២

0

កំពង់ធំ´ អតីតយុទ្ធជនមួយរូបដែលបានពិការជើងទាំង២ តែតស៊ូចិញ្ចឹមជីវិត នេសាទត្រីដើម្បីជីវភាពគ្រួសារ  ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ  បានមានការអាណិតអាសូ និងបាននាំយកនូវរទេះរុញសម្រាប់ជនពិការ មួយគ្រឿងមកជូនអតីតយុទ្ធជន ដើម្បីជួយសម្រួលនូវផលពិបាកដល់ក្រុមគ្រួសារអតីតយុទ្ធជន។

អតីតយុទ្ធជន ដែលជាជនពិការជើងទាំងសងខាង ដោយសារជាន់គ្រាប់មីននៅលើសមរភូមិក្នុងសម័យសង្គ្រាម ក្នុងតួនាទីភារៈកិច្ចការពារជាតិមាតុភូមិ មានឈ្មោះ វ័ន ចេន អាយុ៥២ឆ្នាំ រស់នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រកបមុខរបរចិញ្ចឹមជីវិតដោយមុខការនេសាទត្រីដោយសុច្ចរិត និង បានស៊ីឈ្នួលដើរជួស មង អួន សំណាញ់ឲ្យគេ គ្រាន់បានប្រាក់កំរៃបន្តិចបន្តួច ចិញ្ចឹមជីវិតក្រោយពីភរិយារបស់គាត់ បានបោះបង់គាត់ចោលឲ្យនៅកំព្រាឯកការម្នាក់ឯង ខណៈពេលធ្លាក់ខ្លួនជាជនពិការ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមនអតីតយុទ្ធជន ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយមើលឃើញនូវភាពអំណត់អត់ធ្មត់ តស៊ូជីវិត ដោយមិនមានការរាថយ មិនសុំទានគេ មិនផ្តល់ភាពអាម៉ាសដល់សង្គម ទើបបានគាំទ្រនូវសកម្មភាពអតីតយុទ្ធជន ដែលមានភាពអង់អាចក្លាហាន ក្នុងការយកជ័យ ជំនះមិនបណ្តោយឲ្យវាសនាទៅតាមយថាកម្ម ទើបបានដឹកនាំ សហការី រួមជាមួយនិងមន្ត្រីស្តា លទ្ឋភាពជនពិការខេត្ត លោកមេឃុំ ព្នៅ បានទៅសួរសុខទុក្ខអតីតយុទ្ឋជនឈ្មោះ វ័ន ចេន ព្រមទាំងបានប្រគល់ រទេះរុញមួយគ្រឿងជូនអតីតយុទ្ឋជន នៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ ២០១៧ ក្នុងឳនោះដែរក្រុមការងារបានជូនអង្ករចំនួន២៥គីឡូក្រាម មីយើងមួយកេស  រទេះរុញ មួយគ្រឿង និងថវិការ១៥០,០០០ រៀលដែលជាអំណោយរបស់សម្តចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ។

លោក វ័ន ចេន បានមានប្រាប់ឲ្យដងឹថា  ថ្វីត្បិតតែខ្ញុំពិការជើងទាំងសងខាង តែចិត្តខ្ញុំមិនបានពិការនោះទេ ហើយភាពតស៊ូយកឈ្នះលើព្រហ្មលិខិតនៅតែមាន ហើយក៏ពុំមានបុគ្គលណាម្នាក់អាចមកផ្លាស់ប្តូរចិត្តគំនិត ឲ្យបំភ្លេចអ្នកមានគុណទី២របស់ខ្ញុំបាន មានតែ ​សម្តេចតេជោ​ហ៊ុន សែន​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍ ទើបប្រទេសជាតិមានមកដល់ថ្ងៃនេះ ទោះជាខ្ញុំពិការក៏មានមោទនភាព និងសប្បាយចិត្តដែលបានឃើញសាច់ញាតិបងប្អូន មានសេចក្តីសុខ។

      ដោយ  ប៊ុន  រដ្ឋា