រន្ធត់​ណាស់…បុរស​ម្នាក់​ស្លាប់​ក្រោម​រថយន្ត​ទាំង​ព្រឹក ដោយសារ​ឡើង​វ៉ា​មិន​ផុត ​ជ្រុល​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង

0

អ៊ួង វឹង:
ខេត្ត​កែប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​ឡើង​រវាង​ម៉ូតូ​និង​រថយន្ត​សាំង​យ៉ុង កាលពី​វេលា​ម៉ោង៤និង៤០នាទី​យប់​ទាបភ្លឺ ឈានចូល​ព្រឹក ថ្ងៃទី១១ខែ​មិនា​ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣A ត្រង់ចំណុច​មុខ​វិហារ​ខ្មែរឥស្លាម​ភ្នំ​ព្រូស ស្ថិត​

ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប។ បើ​ម​តាម​ប្រភពពី​ប្រជាពលរដ្ឋ អ្នកឃើញ​ហេតុការណ៍​បានអោយដឹងថា ពេល​បុក​បះ​ទង្គិច​គ្នា​ដំបូង គ្មាន​ន​ណា​ដឹង​ឡើយ​ស្មានតែ​ធម្មតា ប៉ុន្តែ​អ្នកដំណើរ​ទៅមក​បានឃើញ​ករណីនេះ​ក៏បានប្រាប់តៗគ្នា រហូត​បានដឹង​ដល់​សមត្ថកិច្ច​មក​អន្តរាគមន៍ តាម​ប្រភព​ដដែល​បាន​បន្តថា បុរស​ជនរងគ្រោះ​ត្រូវបាន​គេ​សង្ស័យថា​បាន​បើក​ម៉ូតូ​វ៉ា​គ្នា​ជាមួយ​រថយន្ត​ផ្សេងទៀត ទើបបាន​ជ្រុល​ទៅបុក​និង​រថយន្ត​សាំង​យ៉ុង​ដែល​ធ្វើដំណើរ​មកពី​ទិសខាងកើត​មក​លិច​ចំ​ពេញទំហឹង​តែម្តង​បាន​បណ្តាលអោយ​បុរស​អ្នកបើក​ស្លាប់​នៅនឹងកន្លែង ភ្លាមៗនោះ​អ្នកបើករថយន្ត​បង្ក​បាន​រត់គិចខ្លួន​បាត់ស្រមោល។

ពាក់ព័ន្ធ​ករណី​គ្រោះ​ចរាចរណ៍​នេះដែរ លោក​វរសេនីយ៍ទោ មាស ទិ​ត្យ អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ករណីនេះ​បាន​បង្កដោយ​រថយន្ត​មួយគ្រឿង​ម៉ាក សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក់​លេខ ព្រះសីហនុ( 2A-52 56) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​តែ​រថយន្ត​និង​ទំនេញ​លើ​រថយន្ត​នេះ ចំណែក​ម៉ូតូ​រងគ្រោះ ម៉ាក​សង់​កូរ៉េC110 ពណ៌​ក្រហម​ពាក់​ស្លាក់​លេខ កំពត (1A-87 04) បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ង៉ែត មាន ភេទ​ប្រុស​អាយុ៣៣ឆ្នាំ​រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប ត្រូវបាន​ស្លាប់​នៅនឹងកន្លែងភ្លាម។

បច្ចុប្បន្ន​សាក់ស​ពបុរ​ស​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​វត្ថុតាង​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ក្រុងកែប ដើម្បី​ស្រាវជ្រាវ​វែកមុខ​រក​ម្ចាស់ មក​ដោះស្រាយ​គ្នា​ជា​ក្រោយ៕