បុរសម្នាក់ស្លាប់ពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ នៅស្រុកបកែវ

0

ខេត្តរតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នឹង២ នាក់ ទៀតរងរបួសធ្ងន់នៅស្រុកបកែវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩នឹង១៥នាទីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧នៅតាមផ្លូវលំមួយខ្សែត្រង់ចំការលោកជាងរឿន ស្ថិតនៅក្នុងភូមិ ទៀន
ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា ជនបង្កឈ្មោះ សេត ដេ ភេទប្រុស អាយុ២១ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ ជិះម៉ូតូម៉ាកវ៉េវ កែច្នៃ អត់ស្លាកលេខ មិនបើកភ្លើងបំភ្លឺផ្លូវ(ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ចំណែកជនរងគ្រោះ ឈ្មោះ លី ចំណាប់ ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ
ជិះម៉ូតូម៉ាក សង់កូរ៉េ អត់ស្លាកលេខ (រងរបួសធ្ងន់)អ្នករួមដំណើរឈ្មោះ ថុល សុផាត ភេទប្រុសអាយុ៣៩ ឆ្នាំជនជាតិខ្មែរ(រងរបួសធ្ងន់) មុខរបរ កសិករ អ្នកទាំង២ មានទីលំនៅភូមិជ្រុង ឃុំកិ:ចុង ស្រុកបកែវ ខេត្តរតនគិរី។

ក្រោយពីកើតហេតុរួចសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍យកជនរងគ្រោះទាំង២ទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកបកែវ ។រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ថ៍ឃុំកិ:ចុងដើម្បីរងចាំដោះស្រាយជាក្រោយ ។ដោយ: យក្ខឡោម