ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហុីង ថូរ៉ាក់សុី រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួមជាមួយ ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត-ស្រុក-ឃុំ និងក្រុមជំនួយការ
បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារប្រចាំខែមីនា ឆ្នាំ ២០១៧ និងពិភាក្សាលើកផែនការអនុវត្តបន្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាស្រុកស្ទឹងហាវ នាព្រឹកថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៧ ។
ឯកឧត្តម ហុីង ថូរ៉ាក់សុី ចុះមូលដ្ឋាននេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ឯឧបានដំដែងនូវការកោតសសើរចំពោះស្នាដៃដែលក្រុមការងារសម្រេចបាននៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ពិសេសសមិទ្ធផលថ្មីៗជាច្រើនដែលសម្រេចបានដែលផ្តើមចេញពីការខិតខំរបស់មន្រ្តីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាក់ស្តែងសកម្មភាពដែលលេចធ្លោនៅស្រុកស្ទឹងហាវក្នុងខែ កុម្ភះ ឆ្នាំ ២០១៧នេះរួមមាន ៖-បានជួសជុលសាងសង់ផ្លូវចាក់កៅស៊ូ ចាប់ពីភូមិ៤ ឃុំអូរត្រេះរហូតដល់ឃុំកំពេញ និងឃុំទំនប់រលក ។
-បានចុះពិនិត្យតំបន់ឆ្នេរសមុទ្រ ចាប់ពីឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ រហូតដល់ស្រុកបុទុមសាគរ ខេត្តកោះកុង ។-បានដោះស្រាយផលបះពាល់បង្គោលអគ្គីសនី របស់អគ្គីសនី
កម្ពុជាខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋ ១១ គ្រួសារដែលរងផលបះពាល់ចំនួន ៧ បង្គោល បានដោះស្រាយឯកភាពចុះវាស់វែងជាក់ស្តែងនិងរំកិលចេញដោយជោគជ័យក្នុងភូមិសាស្រ្តនៃភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជាមួយនឹងសមិទ្ធផលដែលមូលដ្ឋានស្រុកស្ទឹងហាវទទួលបាននាពេលនេះ ក៍នៅមានការចូលរួមគ្រប់សកម្មភាពក្នុងសង្គមរបស់សមាជិក សមាជិកា ក្រុមការងារក្នុងនាមជាសេនាធិការជួយដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ បានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានជោគជ័យស្របតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។
នៅក្នុងបេសកម្មការងារមកកាន់ស្រុកស្ទឹងហាវនេះដែរ ឯកឧត្ត បាននាំយកអំណោយមួយចំនួនមកចែកជូនក្រុមគ្រួសារក្រីក្រចំនួន ៥គ្រួសារ ដែលរស់នៅក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ មានដូចជា អង្ករ ប៊ីចេង ទឹកសុីអីុវ ទឹកសុទ្ធ ស្ករស សារ៉ុង និង ថវិកាចំនួន ១៤០,០០០រៀល ក្នុងមួយគ្រួសារ ផងដែរ ៕





































