ក្រុមមឈ្មួញសំរុក​កាប់​ឈើ​ខុសច្បាប់នៅ​ខេត្តស្ទឹងត្រែង​ក្រោមរូបភាព​ស្តារ​បាត​អាង ​ខណៈដែលទំនប់​វា​រី​អគ្គិសនី​សេ​សាន​២​នឹងដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅចុងឆ្នាំ​២០១៧

0

ភ្នំពេញ៖    មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹងថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ក្នុង​ខេត្តស្ទឹងត្រែង​នឹង​ចាប់ផ្តើម​ដំណើរការ​ជំហាន​សាកល្បង​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ខាងមុខនេះ ខណៈ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការធ្វើ​វា​រី​អគ្គិសនី​ជាង​១០០​គ្រួសារ​ក្នុងស្រុក​សេ​សាន នៅ​មិន​ព្រម​ទទួល​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​នៅឡើយ​។​ក្នុងការ​កសាង​វា​រី​អគ្គីសនី​សេ​សាន​២​នេះ​ដែលមាន​តម្លៃ​៨០០​លាន​ដុល្លារ​អាមេរិក​ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ចំនួន​៣ ក្នុងនោះ​មាន​ក្រុមហ៊ុន​ចិន ឈ្មោះ​China’s Lancang Hydropower International Energy ដែលមាន​ចំណែក​ហ៊ុន​៥១​ភាគរយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​ឧកញ៉ា គិត ម៉េង ចំនួន​៣៩​ភាគរយ និង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ Vietnam’s EVN International ដែលមាន​ចំណែក​ហ៊ុន​១០​ភាគរយ​។​អ្វីដែល​ជាការ​កត់សម្គាល់​ក្រៅពី​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​គឹ​សកម្មភាព​កាប់បំផ្លាញ​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នៅ​ខេត្តស្ទឹងត្រែង​ក្រោមរូបភាព​នៃ​អាជ្ញា​ប​ណ្ណ័​ស្តារ​បាត​អាង​ដែលមាន​ទំហំ​តែ​ជាង​៣​ម៉ឺន​ហិកតា​របស់​ឧកញ៉ា​គិត​ម៉េង​ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ត្រូវបាន​គេ​រាយការណ៍​ថា​៖​បានកើត​ឡើង​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឡើយ ។​
កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ​លិខិត ដោយ​សរសេរថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ដីពី​ករណី​របាយការណ៍​វឌ្ឍនភាព លើ​ការអនុវត្ត​សេចក្តីជូនដំណឹង របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការផ្អាក​សកម្មភាព​ប្រមូល​ផល អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ​នៅក្នុង​អាង​ស្តុក​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតនៅ​ខេត្តស្ទឹងត្រែង មេត្តា​ជ្រាបថា មិនត្រូវ​ឲ្យ​មាន​ការប្រមូលទិញ​ពី​ប្រភព​ខាងក្រៅ​តំបន់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​របស់ខ្លួន ពីព្រោះ​ការប្រមូលទិញ​បែបនេះ​នឹង​ក្លាយជា​ទីផ្សារ​មួយ​ដែល​លើកទឹកចិត្ត​ឲ្យ​មាន​ការកាប់​ឈើ​ដោយ​អនាធិបតេយ្យ​។
​ប៉ុន្តែ​គ្មាន​អ្នកណា​ស្តាប់​ឡើយ​។​ម្យ៉ាង​ដោយសារ​ឥ​ទ្ធី​ពល​លោ​ក៉​ញ៉ា​គិត​ម៉េង​និង​ម្យ៉ាង​ដោយសារ​មេព្រៃ​ដឹកនាំ​ដោយ​លោក​ឈាង​តុលា​និង​មន្ត្រី​មាន​សម​ត្ត​កិច្ច​ផ្សេងទៀត​ទទួលបាន​លាភសក្ការៈ​ចឹ​ង​ត្រូវធ្វើ​ឬ​ក​ជា​កន្ទេល​ធំ​បន្លំ​ដេក​ពី​បញ្ហា​បទល្មើស​លាង​ឈើ​កខ្វក់​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ក្រោម​អាជ្ញា​ប​ណ្ណ័​ស្តារ​បាត​អាង​នេះ​តែម្តងទៅ​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយសារ​ក្រុម​ឈ្មួញ ប្រើប្រាស់​អាជ្ញាប័ណ្ណ ក្រុមហ៊ុន​សំអាត​បាត​អាង​ធ្វើ​ឲ្យ​ឈើ​ខុសច្បាប់​ក្លាយជា​ឈើ​ស្របច្បាប់​។​​ប្រជា​សហគមន៍​ក្នុង ឃុំ​ស្រែគរ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងផង​ដែរ​ថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត មិន​ត្រួតពិនិត្យ​ឈើ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញពី​តំបន់​ក្រៅ​បាត​អាង ចូលទៅក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​នោះទេ ដោយ​ពលរដ្ឋ​ចោទ​សួរថា មកពី​អំណាច និង​ទឹកប្រាក់​លោក ឧក​ញ្ញា គិត​-​ម៉េង ធំ​ពេក​មិន​ហ៊ាន​បង្ក្រាប ឬ​មកពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ណាមួយ​ទេ​ដឹង​?។
​បើ​យោងទៅតាម​របាយការណ៍​អង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា )​យ៉ាងហោចណាស់​ក៏មាន​ម៉ាស៊ីន​រ៉ៃ​ខ្នាត​យក្ស​ប្រមាណ ៤០​គ្រឿង​និង​មាន​ឡាន​ដឹកឈើ​ធំៗ បាន​ដឹកជញ្ជូន​ឈើ​ចូល​នៅក្នុង​រោងចក្រ​អារឈើ​១០​គ្រឿងក្នុង​រយៈពេល​មួយ​ម៉ោង នៅក្នុង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅតាម​បណ្តោយ​ទន្លេសេសាន ស្ថិតនៅ​ក្នុងភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ របាយការណ៍​បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញ​មាន​រោងចក្រ​អារឈើ​ដ៏​ធំ​មហិមា​មួយ​ដែលមាន​ការកាប់​ឈើ​ដឹកជញ្ជូន និង​ផ្គត់ផ្គង់​ឈើ​អស់​រយៈពេល ៥​ឆ្នាំ​មកហើយ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ ទន្លេសេសាន ត្រង់ចំណុច GPS០៦៥១៨៤៤, ១៥៩៨៥៧៤»​។ រោងចក្រ​អារឈើ​នៅ​បាត​អាង​មាន​ម៉ាស៊ីន​រ៉ៃ​ខ្នាត​យក្ស​ប្រមាណ​ជាង ៤០​គ្រឿង មាន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​យាមកាម​យ៉ាង​តឹងរ៉ឹង មិន​អនុញ្ញាត​ឲ្យ​នរណា​ចេញចូល​បានឡើយ ដោយមាន​កម្មករ​រាប់រយ​នាក់​ដឹកឈើ​ហ៊ុ​ប​ធំៗ​ចូលក្នុង​រោងចក្រ​អារឈើ​។