អ្នកភូមិជាប់សំយ៉ាបផ្ទះគ្នាប្រើហឹង្សាដាក់គ្នាម្នាក់របួសម្នាក់ជាប់ខ្នោះ

0

កំពង់ធំៈ ចាស់ស្ទាវ២នាក់ រស់នៅផ្ទះជាប់សំយ៉ាបគ្នាមកជាច្រើនឆ្នាំ  បន្ទាប់ពីត្រូវរ៉ូវគ្នាកៀកករ ខ្លើរម្រាក់ជាច្រើនឆ្នាំ តែបែរជាវាយគ្នាសុទ្ធតែដំបងឬស្សី សំពោងគ្នាគ្មានស្តាយស្រណោះ កាត់ផ្តាច់មនោសញ្ចេតនា លែងញាតិលែងមិត្ត ទីបំផុតម្នាក់រងរបួសដេជាច្រើនធ្នេរ ម្នាក់ជាប់ខ្មោះដោយសារតែប្រើអំពើហឹង្សា ខ្វះការពិចារណា ប្រើចរិកក្មេងស្ទាវ វាយញាតិជិតខាងដោយដំណំ។

បុរស់វ័យចំណាស់២នាក់បានប្រើអំពើហឹង្សាដាក់គ្នា ដោយចេតនា ត្រូវសមត្ថកិច្ចឃាតខ្លួនរួមជាមួយនឹង វត្ថុតាងមាន(ដំបងឫស្សី)  ដែលជនសង្ស័យដែលបានបង្កឡើងមាន ឈ្មោះម៉ែន. ឌី  ភេទប្រុស   អាយុ ៦០ឆ្នាំ នៅភូមិសំរោង ឃុំបារាយណ៍   ស្រុកបារាយណ៍   ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន  បណ្តាលមកពីបានយកដំបងឫស្សីវាយទៅលើ ញាតិនៅផ្ទះជិតគ្នា ដែលជាជនរងគ្រោះ ឈ្មោះ ឆេង ភ័ណ្ឌ   ភេទប្រុស   អាយុ  ៣៨ឆ្នាំ រស់នៅផ្ទះក្បែរគ្នា បណ្តាលឱ្យរយះដេរជាច្រើនធ្នេរ កាលពីវេលាម៉ោង១៧និង៣០​ នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧   នៅភូមិសំរោង  ឃុំបារាយណ៍  ស្រុកបារាយណ៍ កំពង់ធំ  ។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានខឹងសម្បា ដោយចោទប្រកាន់ជនរងគ្រោះថា បានលួចសំភារនិង អង្កររបស់ខ្លួន ដោយពុំបានសុំការអនុញ្ញាតិ ទើបធ្វើឲ្យមានការប្រកែកតពាក្យតសំដី ប្រកែកឡើងសរសៃករៀងខ្លួន  ធ្វើឲ្យជនសង្ស័យអត់ទ្រាំលែងបាន ក៏ទាញដំបងឬស្សីប្រវែងជាងកន្លះម៉ែត្រ វាយសំពោងជុំវិញដងខ្លួន តំម្រូវឲ្យដេកពេទ្យតែម្តង ទើបប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យមក ឃាត់ខ្លួន។

ក្រោយពីកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន  រួមទាំងវត្ថុតាងឃាត់ខ្លួនទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែកជនរងគ្រោះ របួសធ្ងន់ ៥កន្លែង ចំពីលើក្បាល១កន្លែង ,ចំថ្ងាស១កន្លែង , ចំក្បាលផ្នែកខាងក្រោយ១កន្លែង , ចំភ្នែកឆ្វេង១កន្លែង , ចំស្មងជើងឆ្វេង១កន្លែង  ជនរងគ្រោះត្រូវបានបញ្ជូនទៅ មន្ទីពេទ្យបង្អែកត្រពាំងស្វាយ  ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ដោយ  ប៊ុន  រដ្ឋា