នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តមនុស្ស៧នាក់ក្រោយពីធ្វើការអប់រំ ហិង្សារដោយចេនា

0

កំពង់ស្ពឺ៖    ក្រុមជនសង្ស័យបង្កហិង្សារដោយចេនាចំនួន៧នាក់ដែលនគរបាលស្រុកគងពិសីឃាត់ខ្លួនខណៈស្ទាក់វាយទៅលើជនសង្ស័យម្នាក់បណ្តាលអោយរងរបួសហើយស្រាប់តែរហូតមកដល់ថ្ងៃទី១៣ខែមីនាឆ្នំា២០១៧នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺធ្វើការដោះលែងអោយមានសេរីភាពជាថ្នូរនិងលុយរាប់ពាន់ដុល្លា។
ប្រភពបានបង្ហើបអោយដឹងថាក្រុមជនសង្ស័យបង្កហិង្សារដោយចេនាទំាង៧នាក់ដែលលោក ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដែលត្រូវដោះលែងនោះមានឈ្មោះទី១-ឈ្មោះយូ វិសាល ភេទប្រុស​ អាយុ24ឆ្នាំ
2-ឈ្មោះជួន ភារម្យ ភេទប្រុស​ អាយុ19ឆ្នាំ
3-ឈ្មោះជឿន ចិត្ត្រា ភេទប្រុស​ អាយុ22ឆ្នាំ
​​​​​​​​​ 4-ឈ្មោះកុយ ធា​ ភេទប្រុស​ អាយុ17ឆ្នាំ
5-ឈ្មោះបឿន វាសនា ភេទប្រុស​ អាយុ20ឆ្នាំ
6-ឈ្មោះសន ធៀប ភេទប្រុស​ អាយុ21ឆ្នាំ
7-ឈ្មោះសុង ផល្លី ភេទប្រុស​ អាយុ23ឆ្នាំ ទាំងអស់គ្នានៅភូមិត្រពាំងរកា ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ចំណែកជនរងគ្រោះមានឈ្មោះសុខ ម៉េងហុង ភេទប្រុសអាយុ២៥ឆ្នំារស់នៅក្នុងភូមិក្រំាងឃ្នង ឃំុស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែលថាកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១២ខែមីនាឆ្នំា២០១៧នៅចំណុចមុខឃ្លោងទ្វារប្រាសាទមាសប្រាសាទប្រាក់ក្នុងភូមិស្រង់ ឃំុស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។នៅមុនពេលកើតហេតុនោះគឺក្រុមជនសង្ស័យបាននំាគ្នាព្រួតវាយក្រុមជនរងគ្រោះបណ្តាលអោយរងរបួសហើយក៏មានការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋានដេញចាប់ឃាត់ខ្លួនបានចំនួន៧នាក់និងម៉ូតូដែលជាមធ្យោបាលចំនួន៦គ្រឿងទៀតផងបន្ទាប់ពីឃាត់បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺស្រាប់តែលោកជា វណ្ណានាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ស្ពឺរត់ការដោះលែងក្រៅប្រពន្ធ័តុលាការជាថ្នូរនិងលុយរាប់ពាន់ដុល្លា។
តាមការបង្ហើបពីមន្ត្រីនគរបាលថាលោកជា វណ្ណានេះកន្លងមកតែងតែរត់ការដោះលែងក្រុមជនសង្ស័យដែលមានលុយច្រើននិងជាកូនអ្នកមានទ្រព្យសម្បត្តិចំណែកជនសង្ស័យណាគ្មានលុយហើយជាកូនអ្នកក្រវិញនោះកសាងសំណំុរឿងចាត់ការទៅយុលាការរហូត(ដាក់គុក)ជាក់ស្តែងកន្លងមករឿងវាយតប់គ្នានៅក្នុងឃំុវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺឃាត់ជនសង្ស័យ៥នាក់ដោះលែងយកលុយ៣៥០០ដុល្លា។ហើយរាល់ថ្ងៃនេះលោកជាវណ្ណានាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលមិនដែលដឹកនំាកម្លំាងក្រោមឱវ៉ាតបង្ក្រាបបនល្បែង ល្បែងកន្ទុយលេខដែលរីកដូចផ្សិតនៅក្នុងខេត្តកំពង់ស្ពឺនោះឡើយសង្ស័យលោកបានលាភសក្ការពីមេល្បែងទំាងអស់នោះហើយទើបមិនបង្ក្រាបបែបនេះនោះ។ហើយរាល់ការចាប់បង្ក្រាបពីសំណាក់នគរបាលតាមបណ្តាលស្រុកឃាត់បានជនសង្ស័យអ្វីមួយនោះលោកនាយការិយាល័យតែងតែរត់ការជាមួយតុលាការខេត្តដោះលែងកែសំណំុរឿងជាថ្នូរនិងលុយរាប់ពាន់ដុល្លារ។បើទង្វើរបស់លោកជា វណ្ណាធ្វើរបៀបនេះតើអោយប្រជាពលរដ្ឋមានទំនុកចិត្តណាជាមួយនគរបាលនោះ ចុះឯណាទៅភូមិ ឃំុមានសុវត្តិភាពរបស់ប្រមុខរាជរដ្ឋាភិបាលបានកំណត់នោះ។ប្រជាពលរដ្ឋបានសំណូមពរដល់ថ្នាក់លើមេត្តាជួយពិនិត្យមើលទង្វើរបស់លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនេះផង៕

ដោយ   សុវណ្ណវឌ្ឍនៈ