កំពង់ធំះ មន្រ្តីនគរបាលយុត្តិធម៌ នៃខេត្តកំពង់ធំ ត្រូវបានសាលាដំបូងខេត្តកំពង់ធំ បើកកិច្ចប្រជុំ ស្ដីពីបញ្ហាប្រឈមនិងការរកដំណោះស្រាយក្នុងការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌនិងក្រមព្រហ្មទណ្ឌ ដើម្បីឲ្យមន្រ្តីនគរបាលយុត្តិធម៌ បានបំពេញនូវកាតព្វតួនាទី ក្នុងការកសាងសំណុំរឿង និងចងក្រងតាមនិតិវិធី ឲ្យមានសុវត្តិភាពល្អ។
លោក អុិត សុធាព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ. បានមានប្រសាសន័ថា ណែនាំឲ្យមន្រ្តីនគរបាលយុត្តិធម៌ ដែលជាអ្នកអនុវត្តច្បាប់. សុំអោយកងរាជអាវុធហត្ថខេត្តមួយរូបនិងមន្ត្រីនគរបាលខេត្តមួយរូបជាអ្នកបញ្ជូនដីការកោះហៅអោយដល់ដៃសាមុីខ្លួនហើយនិងបង្វិលចុងដីការមកវិញអោយដល់ដៃចៅក្រមចៀសវាងដីការនោះមិនទៅដល់ដៃសាមុីខ្លួនជាមួយគ្នានេះដែរលោកព្រះរាជអាជ្ញាជំរុញអោយកងកម្លាំងមន្ត្រីនគរបាលយុត្តិធម៏ទាំងអស់ខិតខំយកចិត្តទុកដាក់ក្នុងការបង្ក្រាប់បទល្មើសដែលបានកើតឡើងក្នុងខេត្តកំពង់ធំ។
ជាពិសេសបទល្មើសគ្រឿងញៀនខណៈដែលបទល្មើសគ្រឿងញៀនដែលបានកើតឡើងក្នុងរយៈពេលពីខែគឺខែមករានិងខែគុម្ភៈមានចំនួន២៣រឿង ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៧៦នាក់ក្នុងនោះស្រី៨នាក់បញ្ជូនទៅកាន់សាលាដំបូងខេត្ត៥៣នាក់បញ្ជូនទៅមណ្ឌុលកែប្រែសៀមរាប១០នាក់ធ្វើការអបរំនៅផ្ទះវិញចំនួន១៣នាក់និងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤៦លើកលើ៣៧លើកបើប្រៀបធៀបនិងខែមករានិងខែគុម្ភដូចគ្នាកើន៩លើកក្នុងនោះស្លាប់ចំនួន២៣នាក់ស្រី៣នាក់លើ២៤នាក់ថយចុះថយចុះម្នាករបួសធ្ងន់៤២ស្រី៥នាក់ជនបរទេស២នាក់កើនឡើង១២នាក់របួសស្រាល៩នាក់ស្រី៣នាក់ថយចុះ៨នាក់ខូចខាតមធ្យោបាយសារុបចំនួន៧៣គ្រឿងកើនឡើង១៣គ្រឿងក្នុងនោះដែរលោកកែកញចនាអធិការងស្រុកបារាយណ៍បានលើកឡើងថាបញ្ហារដីការកោះហៅ់លើជនជាប់សង្ស័យនោះមានឈ្មោះដដែលៗក៍ប៉ុន្តែជន់នោះកំពុងជាប់ក្នុងពន្ធធនាគាម្យាងវិញទៀតដីការកោះខ្លះមិនបញ្ជាក់ទីលំនៅច្បាស់លាស់។
លោកឃនសុកល់ប្រធានសាលាដំបូខេត្តកំពង់ធំបានលើកឡើងថាចំពោះបញ្ហារប្រឈមលោកនិងលើកយកទៅពិភាក្សាជាមួយក្រុមការងារបស់លោកដូចជាការកំណត់ពេលវេលាក្នុងដីការកោះគិតទៅតាមស្រុកជិតឬឆ្ងាយនៅក្នងកិច្ចប្រជុំនេះដែលោកអុិតសុធាព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ដែលបានចុះអនុវត្តក្នុងការបង្ក្រាប់ករណីគ្រឿងញៀនលោកជួយឧបត្ថម៤០មុឺនរៀលក្នុងមួយករណី។
ដោយ. បុ៑ន រដ្ឋា




































