VIDEO   ពង្រឹងវិន័យតួនាទីភារកិច្ចប្រជាការពារ ១៤៥នាក់ដើម្បីសុវត្តិភាពភូមិឃុំ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវសុខ សុវត្តិភាពល្អ និងមានភាពទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចរបស់ប្រជាការពារ គឺជាការចាំបាច់ណាស់ ចំពោះ​កងកម្លាំងស្ម័គ្រចិត្តប្រជាការពារទាំងអស់ ត្រូវតែមានវិន័យ នឹងសេចក្តីថ្លៃថ្នូរមានការយល់ដឹង​ពីច្បាប់របស់រាជរដ្ឋា​ភិបាល ​ដើម្បីចញ្ជ្រៀសនូវបញ្ហាប្រព្រឹត្តដោយល្មើសច្បាប់។

ពិធីសំណេះសំណាលជាមួយនឹងប្រជាការពារ ​ចំនួន​៦៨​នាក់​ លើចំនួន១៤៥​ នាក់ក្នុងភូមិទាំង១៥ ដើម្បី​ក្រើនរំលឹក​អំពី​ការ​ចូលរួម​អនុវត្ត​ន៍​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩ចំណុច​ ក្នុង​គោល​បំណង​ ផ្សព្វផ្សាយ​ពី​សភាព​ការ​ណ៍ទូទៅ​ នៃការរីកចម្រើនរបស់ប្រទេសជាតិ​ ក្រោម​ដឹកនាំ​របស់សម្តេចតេជោ​ ហ៊ុន សែន​ និង​ជាពិសេស​ផ្សព្វផ្សាយ​ពី​ ​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នៅ​កម្ពុជា​គឺជា​របស់​ឯកជន  ហើយ​និង​ការ​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជនដើម្បីបញ្ចុះតម្លៃ​អត្រា​ការ​ប្រាក់​មក​នៅ​ត្រឹម​១៨%ក្នុង​មួយ​ឆ្នាំ​ ឬ១,៥%​ ក្នុង​មួយ​ខែចាប់ពីថ្ងៃទី១ខែមេសា​ឆ្នាំ​២០១៧តទៅ​ពិធីនេះ​ត្រូវបានធ្វើឡើងនៅឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ នៅព្រឹក​ថ្ងៃ​ទី​១៥ខែ​ មីនា​ ឆ្នាំ​២០១៧​។

ឯកឧត្តមសេនិយត្រី​ សោម​ ស៊ុន​ មេបញ្ជាការតំបន់សឹករងកំពង់ធំ​ និងជាអនុប្រធានគណបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​ ​បានបញ្ជាក់ថា ប្រជាការពារទាំង១៥ភូមិស្មើរ១៤៥នាក់ ត្រូវ​បាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​បំពាក់​ឯកសណ្ឋាន​ជូន​ និងបានបំពាក់ជូនផងដែរនូវវិទ្យុទាក់ទងចំនួន​ ៣៥​ គ្រឿង​សម្រាប់​បំពេញ​ភារកិច្ច​សហការ​ជាមួយ​នគរបាល​ប៉ុស្ត៍រដ្ឋបាលឃុំ​ផងដែរ​  ក្នុងនោះក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ របស់ប្រជាការពារទាំង ១៥ភូមិ ក្នុងកិច្ចសហការជាមួយនឹងសមត្ថកិច្ច អាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់ នូវបទល្មើសផ្សេងៗ​នៅក្នុង​មូល​ដ្ឋាន ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងឳកាសនោះ ឯកឧត្តមសេនិយត្រី​ សោម​ ស៊ុន បានបំពាក់​កន្សែង​ជូន​ប្រជាការពារគ្រប់គ្នាទុកជាអនុស្សាវរីយទុកជាអនុស្សាវរីយ៍  ។

ដោយ  ប៊ុន  រដ្ឋា