VIDEOរថយន្តផ្លាឌឺខមត្របាក់រថយន្តធុនរ៉ា ស្លាប់ម្នាក់រថយន្តខ្ទេចដូចអេតចាយ

0

សៀមរាបៈ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យតែកុង​ឡានធុនរ៉ា គៀបស្លាប់នៅនឹងកន្លែង គឺបណ្តាលមកពីរថយន្តចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១៨និង២៥នាទី ព្រលប់ថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០១៧ត្រង់ចំនុចភូមិត្រពាំងថ្នល់ ឃុំ កន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ទិដ្ឋភាពដ៏គួរអោយព្រឺព្រួច នៅកន្លែងកើតហេតុ គឺរថយន្តធុនយក្យដឹកស៊ីម៉ង់ បានបុកជាមួយរថយន្តធុនរ៉ា បណ្តាលឲ្យរថយន្តធំបុកអូសជាង១០ម បណ្តាលឲ្យរថយន្តធុនត្រាធ្លាក់ទៅនឹងស្នាមភ្លោះ ក្រោយពីកើតហេតុ តែកុងឡានប្លាឌឺខម ឃើញសភាពការមិនស្រួលក៏បានចុះរត់ចោលរថយន្តតាមទំលាប់  រថយន្តធុនយក្យ ម៉ាក HINO ពណ៌ ស ពាក់ស្លាកលេខ 3A-8869 សណ្តោងរ៉ឹម៉ក ដឹកK ស៊ីម៉ិន រីឯក្បាលរថយន្តពាក់ស្លាកលេខ ព្រះស៊ីហនុ 4A-2309 បើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា ពីលិចទៅកើត ជាមួយនឹងរថយន្តធុនរ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2z-1918 បើកបរដោយជនរងគ្រោះ ឈ្មោះ គឹម ស្រូ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅ ភូមិព្រែកតានួន ឃុំព្រែកតានួន ស្រុកកោះសូទិន ខេត្តកំពង់ចាម តែកុងឡានបានស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ លោក មិន ចន្ថា អធិការស្រុកប្រាសាទបាគង រួមទាំងមន្រ្តីជំនាញ បានចុះពិនិត្យទី តាំងកើតហេតុ  ដោយធ្វើការវាស់វែងដោយខ្លួនឯង ដើម្បីវិនិច្ឆ័យរកចំនុចខុសរបស់រថយន្តទាំងពីរ នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងនោះលោក អធិការបានបង្ហើបឲ្យដឹងផងដែរថា ករណីដែលបណ្តាល ឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ ការសណ្ឋានជំហ៊ានដំបូង គឺបណ្តាលមកពីរថយន្តសណ្តោងបើកបរ មិនប្រកាន់ស្តាំ ដោយបើកចូលមកខាងឆ្វេងនៃរថយន្តធុនរ៉ា តែរងចាំពិនិត្យម្តងទៀតបីមន្រ្តីជំនាញ។

ដោយ  ប៊ុន  រដ្ឋា