VIDEO ឧត្តមសេនីយ៍ត្រី សោម ស៊ុន ផ្តល់ក្តីរំភើបនិងលើកទឹកចិត្តដល់មិត្តធ្លាប់រួមអាវុធនៃអតីតកាល

0

កំពង់ធំៈឧត្តមសេនីយ៍ត្រី សោម ស៊ុន ​មេបញ្ជាការតំបន់សឹករងកំពង់ធំ​  និងជាប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្តកំពង់ធំ បានដឹកនាំ​សហការី​ចុះសួរសុខទុក្ខអតីតយុទ្ធជន នៅតាមមូលដ្ឋាន ដើម្បីឲ្យបានដឹងពីសុខទុក្ខផ្ទាល់ ពីការរស់នៅ ពីជីវភាព និងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយពុំមានការខ្លាចនឿយហត់នោះឡើយ ដោយសារឯកឧត្តម បានគិតថា សុខទុក្ខរបស់អតីតយុទ្ធជន គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ។

សកម្មភាពការចុះសំណេះសំណាលជាមួយអតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងជាការ​ងារមមាញឹកដោយមិនគិតពីថ្ងៃឈប់សម្រាក ជាក់ស្តែងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានជួបអតីតយុទ្ធជន ដែលជាមិត្តចាស់ធ្លាប់រួមសុខរួមទុក្ខ រួមអាវុធជាមួយគ្នា ក្នុងគ្រាមួយនាសម័យសង្រ្គាម ដែលមានឈ្មោះ ​អ៊ុច​ ពត​ អតីត​អនុប្រធាន​គណបញ្ជាការ​យោធា​ស្រុកបារាយណ៍​ មេបញ្ជាការរង​វរសេនាតូច​លេខ​១​ ចំណុះអង្គភាពយោធាខេត្តកំពង់ធំ​ ដែល​ជាមិត្ត​រួមអាវុធ​ ធ្លាប់​បាន​ឆ្លង​កាត់​សមរភូមិ​ប្រយុទ្ធ​ជា​ច្រើន​ជា​មួយ​គ្នា​ ទាំង​នៅលើភូមិសាស្ត្រខេត្តកំពង់ធំ​ ការ​វាយ​បើកផ្លូវ​ជាតិ​លេខ​១២​ (បច្ចុប្បន្ន​ហៅថាផ្លូវជាតិលេខ ៦២)​ និង​ចុង​ក្រោយ​នៅ​លើ​សមរភូមិ​ទិសអន្លង់វែងនៅឆ្នាំ១៩៩៨​ ។

ក្រោយពីបែកគ្នាអស់មួយរយះ លោក ​អ៊ុច​ ពត​  មានអាយុ ៦៥ឆ្នាំ រស់នៅ​ជាមួយ​ភរិយា​និង​ក្រុមគ្រួសារបានធ្លាក់​ខ្លួន​ពិការ​ហើយ​មាន​ជម្ងឺ​ប្រចាំ​កាយ​មិន​អាច​ដើរ​បាន​ តែ​ទឹក​ចិត្ត​នៅ​តែក្លាហានមិនពិការដូចរៀងកាយទេ បច្ចុប្បន្នរស់នៅ​ ភូមិ​ក្រូច​ឃុំ​ស្វាយ​ភ្លើង​  ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ។

ក្នុង​ឱកាស​សំណេះសំណាល​លើក​ទឹកចិត្ត​ជា​អតីត​មិត្ត​រួម​អាវុធ​នេះ​ ក្រុម​ការងារ​យើង​បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​  មីយើង​មួយ​កេស​ ទឹក​ផ្លែឈើ​ពីរ​កេស​ និង​ថវិកា​ចំនួន​១០០.០០០៛​  ដោយក្តីរំភើប​ក្នុងចិត្ត​ខណៈពេលបាន​ជួបមិត្តធ្លាប់រួមអាវុធ​ ព្រមទាំងបានជូនពរ ឲ្យទទួលបានជោគជ័យលើការបោះឆ្នោតខាងមុខនេះ  ។

ដោយ  ប៊ុន  រដ្ឋា