ស្វាយរៀង៖យ៉ាងហោចណាស់មនុស្ស៧នាក់បានរងរបួសធ្ងន់និងរងរបួសស្រាលខណៈដែលបើករថយន្តហាយឡែនឌ័រលឿនដូចហោះទៅបុករវង្វង់មូលបំបែកចូលក្រុងស្វាយរៀងហើយបន្តទៅបុកសួនច្បារមិនអស់ល្បឿនផ្លោងហោះទៅបុកផ្លាកប៉ាន់ណូទ្រេតទើបរថយន្តអស់ល្បឿនបណ្តាលឲ្យដាច់កង់
ក្រោយទាំង២រថយន្តខូចខាតស្ទើរទាំងស្រុង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៤:៣៤នាទីទៀបភ្លឺថ្ងៃទី១៨ខែមីនា
ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៤/១២៥ស្ថិតក្នុងភូមិ កៀនសាំង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបរពីកើតទៅលិចលុះដល់ចំកើតហេតុខាងលើជាផ្លូវកោងស្រាប់តែរថយន្តបែកកង់ទៅបុករង្វង់មូលបំបែកចូលក្រុងស្វាយរៀងខាងមុខមន្ទីរអប់រំហើយបន្តទៅបុកឡើងសួនច្បារហោះផ្លោងទៅបុកនិងផ្លាកប៉ាន់ណូដាច់កង់ក្រោយទាំង២បណ្តាលឲ្យរងរបួសធ្ងន់២នាក់ស្រាល៥នាក់ផងដែរ។ប្រភពដដែរបានបន្តទៀតថា៖រថយន្ដម៉ាកហាយឡែនឌ័រ ពណ៏ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AK ៦២៦៤ បើកបរដោយឈ្មោះ ហង្ស កក្ដដា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ នៅបញ្ជាការដ្ឋានអង្គរក្ស
រស់នៅភូមិ ដំបូកខ្ពស់ ឃុំ ដំបូកខ្ពស់ ស្រុក អង្គរជ័យ ខេត្ត កំពត បើកបរពីទិសខាងកើតមកទិសខាងលិច គ្មានរបួស។និងអ្នករួមដំណើររួមមាន:ទី១, ឈ្មោះ សែម កុសល ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខររបរ បញ្ជាការដ្ឋានអង្គរក្ស រស់នៅ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសធ្ងន់។
២,ឈ្មោះ ផ្លេក វិធាវី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅភូមិ ព្រៃត្រុំ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង រងរបួសធ្ងន់។
៣,ឈ្មោះ មុត សាវន ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅស្រុកបាទី ខេត្ត តាកែវ របួសស្រាល។
៤,ឈ្មោះ ព្រហ្ម សុខា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅស្រុកត្រាំងកក់ ខេត្ត តាកែវ របួសស្រាល។
៥,ឈ្មោះ ណុប ចន្ថា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅភូមិ ព្រៃត្រុំ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង របួសស្រាល។
៦,ឈ្មោះ តុលា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ អង្គរក្ស រស់នៅខេត្ត ព្រវែង របួសស្រាល។ចំណែករថយន្ដមួយគ្រឿងរក្សាទុកនៅអធិការក្រុងស្វាយរៀងរីឯអ្នករបួសកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង
-មូលហេតុ: រថយន្ដប្រើប្រាស់ល្បឿនលឿន រថយន្ដបែកកង់
ដោយឡែកបើតាមប្រភពពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបាននិយាយថា:ខណៈពេលដែលពួកគាត់កំពុងនាំគ្នាហាត់ប្រាណនៅពេលព្រឹកនោះស្រាប់តែលឺស្នូរគ្រាំងដូចរន្ទះបាញ់ប៉ុន្តែដល់ក្រឡេកមើលទៅឃើញរថយន្តខាងលើទៅបុកសួនច្បារនាគព័ន្ន្ធតែម្តង.សំណាងណាស់ខុសតែបន្តិចកុំអីច្បាស់ជាបុកត្រូវអ្នកហាត់ប្រាណហើយមានអ្នករងរបួសជាច្រើននាក់ជាក់ជាពុំខានឡើយ៕



































