Sa Wut រតនគីរី
ខេត្តរតនគិរី: យុវជន២នាក់ជិះម៉ូតូយ៉ាងលឿនទៅបុកគូថកាឡេថងពីក្រោយកំពុងធ្វើចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់នឹង របួសស្រាលម្នាក់នៅស្រុកបកែវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង២០នាទីល្ងាចថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់ចំណុចមុខចំការយាយម្រេច ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ ធឿ ពឺង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិទំពួន (ស្លាប់)ទី២- ឈ្មោះ ធឿ សារឿ ភេទប្រុស អាយុ១១ ឆ្នាំជនជាតិទំពួន (របួសស្រាល)អ្នកទាំង២នាក់ រស់នៅភូមិ លុងឃុង ឃុំលុងឃុង ស្រុកបរកែវ។ជិះម៉ូតូម៉ាក wave ឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខកំពុងចាម 1A-3382។
ចំណែកអ្នកបើកបរកាឡេថង បានគេចខ្លួនបាត់ បន្សល់ទុកកាឡេថងនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្ថ៍ចុះមកធ្វេីការ វាស់វែងយកម៉ូតូនឹងកាឡេថងមករក្សាទុកនៅប៉ុស្តិទីងចាក់ដើម្បីរងចាំដោះស្រាយគ្នាជាក្រោយ។
រីឯសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច។ដោយ: យក្ខឡោម




































