ផ្ទះ១ខ្នង ជាអំណោយរបស់គណៈបក្សប្រជាជនកម្ពុជា ត្រូវបានប្រគល់ ជូនចាស់ជរាគ្មានទីពឹង នៅក្នុងស្រុករវៀង

0

មាន វណ្ណតារា តារា:ព្រះវិហារៈ ផ្ទះ១ខ្នងមានទំហំ៥ម៉ែត្រ គុណ ៦ម៉ែត្រ សង់អំពីឈើប្រក់សង្កសី ចំណាយថវិការសាងសង់អស់ទឹកប្រាក់ចំនួន ២៨០០ដុល្លារសហរដ្ឋអាមេរិកដែលជាអំណោយដ៏ថ្លៃថ្លារបស់គណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានប្រ

គល់ជូនចាស់ជរាគ្មានទីពឹង និងជាជនពិការម្នាក់ ឈ្មោះ ឈន ភេទប្រុសអាយុ៧០ឆ្នាំ រស់នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា សមាជិកអចិន្ត្រៃ គណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុករវៀង បានឲ្យដឹងថា ដោយមានការណែ នាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្ត បានឲ្យក្រុមការងារបក្ស យកចិត្តទុកដាក់អំពីសុខទុករបស់ប្រជា ពលរដ្ឋ ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ទើបក្រុមការ
ងារ បានសម្រេចសាងសង់ផ្ទះ១ខ្នង ប្រគល់ជូន លោកតា ឈន ដែលជាចាស់ជរាគ្មានទីពឹង និងជាជនពិការទៀត ដូច្នេះបញ្ជាក់អោយឃើញថា គណៈបក្សប្រជាជនកម្ពុជា តែងតែរួមសុខ រួមទុកជាមួយបង-ប្អូន យើងគ្រប់កាលៈទេសៈទាំងអស់និងគ្រប់ពេល វេលា។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងអំណរគុណជូនចំពោះក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខហើយនឹងទុករបស់ប្រជាជនយើងគ្រប់រូប។ ហើយឯកឧត្តម ក៍បានលើកទឹកចិត្តឲ្យក្រុមការងារបក្ស ខិតខំបន្តទៀតដើម្បីជួយដល់បងប្អូនយើង ដែលកំពុងត្រូវការឲ្យពួកយើងជួយគាត់។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ក្នុងនាមជាមន្ត្រីគណៈបក្សប្រជាជនកម្ពុជា ត្រូវតែបម្រើប្រជាជន ដោយស្មោះត្រង់ និងមិនប្រកាន់និន្នាការនយោបាយ ដោយមិនគិតពីការនឿយហត់នោះឡើយ។ នេះជាគោលការណ៍របស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក និងមិនដែលមើលរំលងពីផលលំបាករបស់ប្រជាពលរដ្ឋឡើយ។ ជានិច្ចជាកាល សម្តេចតេជោ តែងតែឲ្យមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរាល់កាលលំបាក។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានឧបត្ថម្ភកង់ចំនួន ០៦គ្រឿង ចែកជូនដល់
សិស្សក្រីក្រ និងអំណោយជាក្រមា-សាប៊ូ និងថវិកាមួយចែកជូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ ៥០០នាក់។ ហើយឯកឧត្តម ក៏បានជម្រុញឲ្យខាងមន្ទីរជំនាញធ្វើការជួសជុលផ្លូវលំប្រវែង ជាង១០គីឡូមែត្រផងដែរ៕
ដោយ មាន វណ្ណតារា