សួន លីណា:
ព្រះវិហារ ណៈប្រតិភូ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២៤០នាក់ ដឹកនាំដោយលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យ.ស.ស.យ.ក.អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ចាន់ សាមី រួមទាំងអាជ្ញាធរភូមិ ឃុំ ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
ជូនប្រជាពលរដ្ឋ មកពីភូមិចំនួន៦ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ពិធីនេះបានរៀបចំឡើងអស់រយៈពេលពេញមួយថ្ងៃ នាព្រឹកថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៧ នៅសាលា បឋមសិក្សាកោងយោង ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេតព្រះវិហារ ។
អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ថា ឃុំយាង គឺជាឃុំមួយដាច់ស្រយ៉ាលជាងគេពីទីរួមខេត្ត ដោយប្រជាពលរដ្ឋជ្រើសរើសទីទួល ក្នុងការសង់លំនៅដ្ឋានសម្រាប់រស់ ដោយសារនៅរដូវស្សាទឹកនៅវាលទំនាបលិចពាត់ជំវិញទួល ហើយនៅពេលរដូវស្សា ពួកគាត់មានការលំបាកក្នុងការធ្វើដំណើរចេញទៅទីរួមស្រុក ឬខេត្ត ដោយប្រើទូក រើសការណូត ជាមធ្យាបាយសម្រាប់ឆ្លងកាត់ពីភូមិមួយ ទៅរកភូមិមួយទៀត
។ ឯកឧត្តមបន្តថា ឃុំយាង មានចំនួន ០៦ភូមិ មានប្រជាជនរស់នៅជាង៥០០០នាក់ ដោយឡែកមណ្ឌល់សុខភាពយើងមានតែ០១ រួមទាំងឧបករណ៍ពិនិត្យព្យាបាលមិនទំនើប ដូច្នេះវាមិនអាចឆ្លើយតបទៅតាមតំរូវការប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនោះទេ ព្រោះថា ពីភូមិមួយ ទៅកាន់ភូមិមួយផ្លូវមានការលំបាកក្នុងការធ្វើដំណើរ ។ 
លោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យ.ស.ស.យ.ក. មានប្រសាសន៍ថា ជាលើកទី២៩ហើយ ដែលសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា ដែលកំពុងរស់ នៅដាច់ស្រយាលឆ្ងាយពីសេវាសុខភាពសាធារណៈ និងមិនមានលទ្ធភាពទៅព្យាបាលជំងឺ តាមមន្ទីពេទ្យធំនានា ។ លោកជំទាវបញ្ជាក់ថា ២៨លើកកន្លងមកហើយ ដែលសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យ ពិនិត្យ និងព្យាបាលជំងឺ ដោយឥតយកថ្លៃជូនប្រជាពលរដ្ឋ ព្រះសង្ឍ យុវជន យុវនារី និងកុមារាកុមារី ចំនួន(៤៤៤៩៤នាក់) ដែលបានទទួលនូវសេវា ពិនិត្យនិងព្យាបាលជំងឺ ។ លោកជំទាវមានប្រសាសន៍បញ្ជាក់ទៀតថា សុខភាពមានសារៈសំខាន់ណាស់ ដែលមិនអាចកាត់ថ្លៃបាន
ដូច្នេះសូមឲ្យបងប្អូនប្រជាជនយើងទាំងអស់គ្នា ធ្វើយ៉ាងណាខិតខំថែរក្សាសុខភាព តាមរយៈការទទួលទៀនទឹកដាំ ទឹកស្អាត ហូបស្អាត និងរស់នៅស្អាត ពិសេសកុមាតូចៗ មុនពេលញាំចំណីអាហាត្រូវលាងដៃនិងសាប៊ូជាមុនសិន ។ មួយវិញទៀតបើដឹងថា ក្នុងខ្លួនមានអាការៈមិនសូវស្រួល ត្រូវប្រញ៉ាប់ប្រញ៉ាលទៅព្យាបាលនៅមន្ទីពេទ្យ រើសមណ្ឌល់សុខភាព ជៀសវាងទៅរកទិញថ្នាំពេទ្យតាម ភូមិ និងគ្រូពេទ ដែលមិនមានវិជ្ជាជីវៈ ត្រឹមត្រូវពិតប្រាកត ដែលមិនមានការទទួលស្គាល់ពីមន្ទីសុខាភិបាល ៕សួនលីណា



































