VIDEOលោក ស្រម័យ ថា បានទទួលផ្ទះមួយខ្នងដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ខ្នងផ្ទះលើកទី៣២

0

កំពង់ធំៈ លោកស្រម័យ​ ថា​ គឺជា​អតីត​យុទ្ធ​ជន​មួយរូប បំរើការងារនៅអង្គភាពវរសេនាតូចលេខ៣នៃយោធាខេត្តកំពង់ធំ​ បាន​ធ្លាក់​ខ្លួន​ពិការ​ជើង នៅ​លើសមរភូមិសម័យសង្គ្រាម​ ហើយមានភរិយា ​ជា​ជន​ពិការ​ដៃម្ខាង​ មានជីវភពទីទ័លក្រ រកព្រឹកខ្វះល្ងាច ត្រូវបានទទួលផ្ទះមួយខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ។

លោក ស្រម័យ  ថា មានចាប់ដៃគ្នាជាគូរស្វាម៉ីភរិយា ដែលជាជនពិការដូចគ្នា បានកូន៥នាក់ជាចំណងដៃ  បច្ចុប្បន្ន បានបញ្ជូនកូនៗឲ្យរៀនសូត្របច្ចុប្បន្នរស់នៅ ក្នុងខ្ទមធ្លុះធ្លាយ តូចចង្អៀត មានមុខរបរស៊ីឈ្នួលគេ ​រស់​នៅ​ភូមិ​ ស្វាយ​កាល់​ ឃុំកកោះ​ ស្រុកសន្ទុក​ ខេត្តកំពង់​ធំ ដោយការអាណិតអាសូ ពីសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាមរយៈ​ឯកឧត្ដម​នាយឧត្តមសេនិយ​គន់​គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ឲ្យសមាគមអតីតយុទ្ធជនខេត្តកំពង់ធំសាងសង់ផ្ទះមួយខ្នងដែលមានទំហំ ៤មគុណ៦ម  ដែល​ត្រូវ​បាន​ចំណាយ​ថវិកានៃការសាងសង់អស់ទឹកប្រាក់ ​៤.៩៥០.០០០រៀល ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាករតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានប្រគល់ផ្ទះជូនលោក ស្រម័យ ថា នៅថ្ងៃទី២២ ខែមិនា ឆ្នាំ ២០១៧ ហើយ​ជាខ្នងផ្ទះទី៣២​ ដែល​បាន​សាងសង់​ជូន​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ ​ដែល​មានការ​ខ្វះខាត​ជម្រកស្នាក់នៅ​ពិតប្រាកដ​ ​ ក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ ឯកឧត្តម ​ សោម​ ស៊ុន​ និងសហការី រួមជាមួយអាជ្ញាធរដែនដីបានផ្តល់ជូនបន្ថែមនូវ​អង្ករ​ចំនួន​២៥គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​១០០.០០០រៀល​ ផងដែរ​ ។

ដោយ  ប៊ុន  រដ្ឋា