កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ ការប្រឡងប្រណាំង គឺជាសកម្មភាពឆ្លុះបញ្ចាំងពីស្នាដៃ ពីអង្គភាពមួយទៅអង្គភាព ក្នុងជួរកងយោធពលខេមរភូមិន្ទ ពីការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ជាខ្នាតវាស់ពីស្នាដៃនិមួយៗ ដែលក្រសួងការពារជាតិបានដាក់ចេញនូវខ្លឹមសារប្រឡងប្រណាំងទាំង៥ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំងប្រចាំត្រីមាស។
https://youtu.be/Hjq-vkTJ5Bw
ពិធីប្រជុំនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០១៧ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្តោតលើលទ្ធផលការងារប្រឡងប្រណាំងទាំង៥ចំនុច ទី១ ត្រៀមប្រយុទ្ធនឹងការងារល្អ ទី២ ហ្វឹកហ្វឺនរៀនសូត្រល្អ ទី៣ ទសន្សនៈត្រឹមត្រូវ ឆន្ទះមុះមុតសាមគ្គីភាពនិងវិន័យល្អ ទី៤គ្រប់គ្រងកងកម្លាំង មធ្យោបាយ អាវុធយុទ្ធភ័ណ្ឌ គ្រឿងចក្រ អោយបានម៉ឺងម៉ាត់ ម៉ត់ចត់និងមិនបានបាត់បង់ ទី៥ម្ចាស់ការបង្ករ បង្កើនផល សន្សំសំចៃ ធានាគុណភាព និងជីវភាពរស់នៅល្អ ។
កិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តត្រីមាសទី២ ដោយមានចូលរួម មេបញ្ជាការង នាយ នាយរងសេនាធិការ នាយ នាយរងការិយាល័យ និងផ្នែកបញ្ជាកា បញ្ជាការងស្រុក ក្រុងទាំង៨ចូលរួមផងដែរ ដែលមានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាអធិបតី និងជាសមាជិកគណៈកម្មការ ប្រឡងប្រណាំងយោធភូមិភាគទី៤ ។
ក្នុងកិច្ចប្រជុំឧត្តមសេនីយ៍ត្រី សោម ស៊ុន បានគូសបញ្ជាក់នឹងសង្កត់ធ្ងន់ទៅលើខ្លឹមសារទី១ ដោយសុំឲ្យអង្គភាពនិមួយៗ អនុវត្តតាមខ្លឹមសារ ទី១ ក្នុងចំណោមខ្លឹមសារទាំង៥ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់កងទ័ពយើង ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
ដោយ ប៊ុន រដ្ឋា




































