ព្រះវិហារៈ ឯកឧត្តម ឳម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញដឹកនាំគណៈប្រតិភូ កាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រោះក្រហមមួយខ្សែរ ប្រវែង១៧០០ម៉ែត្រ ដោយចំណាយថវិកា អស់២៨៦៩០ដុល្លា ជាអំណោយឯកឧត្តម ឳម យ៉ិនទៀង និងលោកជំទាវ នាព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ ក្នុងឳកាស់ចុះសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់ទឹសប្រាសាទព្រះវិហារ នៅក្នុងឳកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ពិធីបានប្រារពធ្វើឡើង នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង ឯកឧត្តម អស់លោក លោកស្រី ប្រតិភូអមដំណើរយ៉ាងច្រើនកោះក ។ 
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ថា មានសម្តេចតេជោ ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ ធ្វើឲ្យជីវភាពរស់នៅមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានជីវភាពតាន់តែល្អប្រសើរឡើងជាលំដាប់ តាមរយៈការតម្លើងប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារជារៀងរាល់ឆ្នាំ ។ ឯកឧត្តមបញ្ជាក់បន្តថា ចាប់តាំងពីមានការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាល ឲ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងទីបញ្ជាការ
កងពលធំ អន្តរាគមន៍លេខ៣ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នេះជាលើកទី៦ហើយ ដែលគណៈប្រតិភូ សម្ព័ន្ធមេត្រី ភាព បានអញ្ជើញចុះមកសាកសួរសុខទុក្ខ កងទ័ពដែលកំពុងឈរជើងការពារទឹកដី នៅភូមិសាស្ត្រទឹសទី១ប្រាសាទព្រះវិហារ និងបានជួយឧបត្ថមទាំងសម្ភារៈថវិការ រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយភាពក្រីក្រ និងការជួយបង្កើន នូវធនធានមនុស្សបានជាច្រើន ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១២ រហូត មកដល់នាពេលបច្ចុប្បន្ននេះ កូនៗ ក្មួយៗគ្រួសារកងទ័ព ដែលមានជីវិភាពខ្វះខាត ទីទ័លក្រ បានការផ្តល់ ជួយឧបត្ថមអាហារូបករណ៍ ទាំងការស្នាក់នៅ និងទៅសិក្សារៀនសូត្រ នៅតាមមហាវិទ្យាល័យនានា ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាម បានចំនួន៧១នាក់ផងដែរ ។
ឯកឧត្តម ឳម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានពាំនាំនូវបណ្តាំផ្ញើការសាកសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់កងកំលាំងប្រដាប់អាវុធគ្រប់ទីកន្លែង ។ ឯកឧត្តមក៍បាន កោតសរសើរខ្ពស់ចំពោះស្មារតី តស៊ូដ៍អង់អាចក្លាហានប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ក្នុងបុព្វហេតុការពារ
ជាតិមាតុភូមិ និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ មានការរើកចម្រើនលើគ្រប់វិស័យ ពិសេសបានប្រែក្លាយតំបន់ ប្រយុទ្ធ ពីស្នូគ្រាប់កាំភ្លើង មកជាតំបន់ទេសចរណ៍ និងការអភិវឌ្ឍន៍ ។
ក្រោយពីបញ្ចប់ប្រសាសន៍សំណេះសំណាលឯកឧត្តមបានផ្តល់អំណោយជានិមិត្តរូបជូនដល់អង្គភាពរួមមាន៖ មេបញ្ជាការ ក្នុងម្នាក់ៗទទួលបានថវិការ ចំនួន៥០០ដុល្លា មេបញ្ជាការរង ម្នាក់ៗថវិការ២០០ដុល្លា នាយទាហាន និងពលទាហាន ម្នាក់ៗថវិការ ៥០ដុល្លា ឧបត្ថមថវិការចំនួន ២ម៉ឺនដុល្លាសម្រាប់សាងសង់សារៈមន្ទីប្រវត្តិសាស្រ្ត ប្រេងម៉ាស៊ុត១០០០០មួយម៉ឺនលីត ថវិការ១០០០០(មួយម៉ឺនដុល្លា) សំរាប់ទិញកូនស្វាយចន្ទី រួមនិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំសម្រាប់ជប់លៀងក្នុងឳកាស់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕សួនលីណា




































