VIDEO ពិធីសំណេះសំណាលនិងពិគ្រោះយោបល់ដោះស្រាយបញ្ហាកង្វល់និងប្រឈមសមាជិកបក្សឃុំបន្ទាយស្ទោង

0

កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៏គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី បាន​អញ្ជើង​ចុះសំណេះ​សំណាលនិងសួរសុខទុក្ខសមាជិកបក្ស និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាចំនួន សរុប​១៦៤នាក់​នៅក្នុងវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង  ខេត្តកំពង់ធំ  នៅព្រឹកថ្ងៃ​សៅរ៏ទី​25ខែ​មីនាឆ្នាំ 2017។

ពិធីសំណេះសំណាលនេះ បានផ្តល់ឲ្យសមាជិកបក្សទាំងអស់ បើកបេះដូង និងបញ្ហាដាក់លើតុ ដើម្បីចែករំលែក​បទពិសោធន៍ ដល់សកម្មជនសមាជិកគណបក្សប្រជាជនកម្ពុជា  ឃុំបន្ទាយស្ទោង និងស្តាប់នៃការណែនាំនិងចង្អុល បង្ហាញពីគោលការណ៍ និងយុទ្ធវិធី ឆ្ពោះទៅភាពជោគជ័យរបស់គណបក្សឃុំ ដើម្បីត្រៀមទប់ស្កាត់ និងការបកស្រាយ នូវចំនុចបញ្ហាមួយចំនួន  ដែលមិនមែនជាការពិត ឬជាការលាបពណ៌មកលើគណបក្សប្រជាជន។

ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារបក្ស បានលើកឡើងថា ពិធីបានអនុញ្ញាតិឲ្យ សមាជិកបក្សទាំងអស់អញ្ជើញ​ លើកឡើងពីបញ្ហាកង្វល់ និងបញ្ហាប្រឈមដែលកើតមានឡើងនៅមូលដ្ឋាន  ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយ  រួមគ្នាធ្វើ នូវបញ្ហាមួយចំនួនដែល ចាំបាច់ត្រូវយល់ឲ្យបានច្បាស់ ដើម្បីចាត់ចែងអនុវត្តការងារតាមយុត្តិសាស្រ្តឈ្នះ របស់រាជរដ្ឋាភិបាល។

ក្នុងពិធីសំណេះសំណាល ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារបក្ស បានឆ្លៀតឳកាស បកស្រាយបញ្ហា​ប្រវត្តិ​សាស្រ្ត  សភាពការណ៏ប្រទេសកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយម. ក្នុងសម័យលន់ ណុល និងក្នុងសម័យប៉ុល ពត ក្នុងសម័យរដ្ឋកម្ពុជា និងក្នុងសម័យព្រះ​រាជាណាចក្រកម្ពុជា​ និងចំណុចទី២ការដឹកនាំប្រទេសជាតិ ដោយគណបក្ស​ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ បានបញ្ចប់សង្គ្រាមទាំងស្រុង និងកំពុង​កសាង​និងអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចម្រើន ។

ក្នុងនោះដែរក៏បានផ្តាំផ្ញើរឲ្យ  សកម្មភាពជនបក្សទាំងអស់ កុំជឿលើការញុះញ៉ុង ពីសំណាក់​ពួកអគតិមួយ​ចំនួន​ដែលមិនបានធ្វើអ្វីសោះជួយដល់សង្គមជាតិ​ ក្នុងការរួមចំណែកកសាងប្រទេស​ តែ​ពួកគេខិតខំញុះញង់លាបពណ៌ បំផ្លឹសពត៌មាន បំពុលបរិយាកាសសង្គម  ក្នុងគោលបំណងធ្វើឲ្យខ្មែរបែកបាក់និងកើតសង្គ្រមជាថ្មី  និងសុំឲ្យ​សមាជិក​ បក្សយើង​ទាំង​អស់​គ្នា​ខិតខំរួមគ្នាធ្វើអំពើល្អដើម្បីបម្រើប្រជាជនយើង និង​ត្រៀមគ្រប់​លក្ខណសម្បត្តិ​ដើម្បីទៅ​បោះ​ឆ្នោត​​ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសក្រុមប្រឹក្សាឃុំនៅពេលខាងមុខឲ្យបានគ្រប់គ្នា ។ដោយ  ប៊ុន  រដ្ឋា