ទាហានអង្គភាព ង៧០ដើរតួជាតុលាការកាត់ក្តីករណីអំពើហឹង្សាដោយការបាញ់ប្រហារជីវិត

0

កំពង់ធំៈមានករណីប្រើអំពើហឹង្សា មួយកើតឡើងរវាងប្តីនឹងប្រពន្ឋ ដោយការឈ្លោះទាសទែងគ្នា តែត្រូវបានលោក ទាហានចេញមុខមកឃាត់បុរសដែលជាអ្នកបង្ករហេតុក្នុងគ្រួសារ ហើយក៏ជាអ្នករងគ្រោះ ដែលត្រូវបានទាហានយក អាវុធបាញ់បណ្តាលឲ្យធ្លាយពោះរងគ្រោះយ៉ាងធ្ងន់ធរ ស្ថិតក្នុងអាការៈគួសារព្រួយបារម្ភណ៍ ។

ហេតុការណ៍នេះ បានកើតឡើងកាលពី ១៩.និង៣០នាទី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍  ខេត្តកំពង់ធំ  ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ណាំង ម៉េងឡៃ ភេទប្រុស អាយុ ២៣ឆ្នាំ  (របួសធ្លាយពោះធ្ងន់ទាហានបាញ់ដោយអាវុធអាការ )  ស្រុកកំណើត ភូមិវា ឃុំស្ពឺ ស្រកចំការលើខេត្តកំពង់ចាម មានមុខរបរ កម្មករលីសែង   បណ្តាលមកពីជនងគ្រោះប្រើអំពើហឹង្សាក្នុងគ្រួសារ មានភាពឃោឃៅធ្វើឲ្យក្រុមគ្រួសារ សាច់ញ្ញាតិ និងនាក់ជិតខាងភ័យខ្លាច។

តាមការឲ្យដឹងពីសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីជនរងគ្រោះស្រវឹងស្រាដើរបង្កអុកឡុករករឿងប្រពន្ធ បានកាប់មកលើ​​​​     ឈ្មោះប៊ូ សល់ត្រូវជាបងថ្លៃជា ភេទស្រីចំពីរដាវ  ពេលនោះប្តីបានរាយការណ៍ឲ្យមេភូមិ ខណៈពេលមេភូមិមកដល់ត្រូវជនរងគ្រោះ ដេញកាប់តែគាត់រត់រួចហើយកាប់ម៉ូតូមេភូមិបណ្តាលឲ្យខូចមួយកំណាត់មុខ។

ក្រោយមកសមត្ថកិច្ច 0៤នាក់មាននគរបាល02នាក់យោធារ02នាក់កងពល ង70ប្រចាំការឡានទឹកនៅឃុំសូយោង មកដល់ចំនុចកើតហេតុ យោធារ អង្គភាព ង៧០ កាក់ម៉ូតូជនរងគ្រោះមិនឈប់ ក៏សម្រេចចិត្តកាត់ក្តីជំនួសតុលាការដោយការបាញ់ប្រហារជីវិតតែម្តង តែសំណាងល្អជនរងគ្រោះមិនស្លាប់ តែស្ថិតក្នុងអាការៈធ្លាយពោះដង្ហើមចង្រិត ក្រោយមកបានបញ្ជូនមកកាន់ មន្ទីរពេទ្យខេត្តកំពង់ធំ ក្នុងករណីនេះ ជនរងគ្រោះចំនួន03នាក់ ឈ្មោះខេង ញ៉ភេទប្រុស អាយុ ៤៩ឆ្នាំ ទី២ ឈ្មោះប៊ូ សល់ ភេទស្រីអាយុ ៤៩ឆ្នាំ ទី៣ ឈ្មោះកង កែវកិត្យា ភេទប្រុស អាយុ៣០ឆ្នាំ ខូចខាតទ្រព្យសម្បត្តិ ម៉ូតូមួយគ្រឿង ។

ក្នុងករណីនេះដែរ មានមហាជនរិះគន់យ៉ាងខ្លាំង ចំពោះសមត្ថកិច្ច ដែលបានប្រើប្រាស់អំណាចហួសពីដែន កំណត់ បាញ់សម្លាប់ជនរងគ្រោះដោយគ្មានត្រាប្រណី ដែលជាហេតុធ្វើឲ្យមានការមិនពេញចិត្តចំពោះការ ការកាត់ក្តីដោយការបាញ់ប្រហារជីវិតជនរងគ្រោះទៅវិញ ខណៈគ្រាន់តែរឿងអំពើហឹង្សាសោះ ម្យ៉ាងទៀតរបាយការរបស់សមត្ថកិច្ចនៃអធិការការ ស្រុកបារាយណ៍ និយាយថា ទាហានបានឈប់ម៉ូតូពីមុខហើយបាញ់ លើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ តែដល់ចុងក្រោយសរសេរដាក់ជាករណី រាលកៃអាវុធ ។

ដោយ  ប៊ុន  រដ្ឋា